ស្គាល់​គ្នា​​តាម​ហ្វេសបុកបានមួយយប់​ប្រុស​ស្នេហ៍​បោក​យក​ទូរស័ព្ទ​បាត់​

ភ្នំពេញ​:​ នារី​កម្មករ​រោងចក្រ​ម្នាក់​ត្រូវ​បាន​ ប្រុស​ព្រាន​លួងលោម​សុំស្នេហ៍​តាម​ហ្វេសបុក​ហើយ​ទាក់​ទង​សុំ​ស្គាល់​ផ្ទះ​ជួល​ បាន​មួយ​យប់​ ព្រឹក​ឡើង​ ឆោបោក​យក​ទូរសព្ទ​បាត់​ បានជាង​មួយ​អាទិត្យ​ ប្តឹង​សមត្ថកិច្ច​ឃាត់​ចាប់បាន​ កាលវេលម៉ោង​៨យប់​ថ្ងៃ​ទី​២៨ខែសីហា​ឆ្នាំ​២០១៨នៅ​ រង្វង់​មូល​ចោមចៅ​ ដែល​ស្ថិត​នៅ​ សង្កាត់​ចោមចៅ​៣ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។

ជនសង្ស័យ​ឈ្មោះ​ បូ​ រ៉ាវី​ ភេទ​ប្រុស​អាយុ​២១ឆ្នាំ​មុខរបរ​ មិន​ពិត​ប្រាកដ​ស្នាក់ភូមិ​ព្រៃ​ជីសាក់​សង្កាត់​ចោមចៅ​៣ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​មាន​ស្រុក​កំណើត​នៅ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សីកែវ​។ចំណែក​ឯ​ជនរងគ្រោះ​ឈ្មោះ​យួន​ បូរាណ​ អាយុ​២០ឆ្នាំ​មុខរបរ​រោងចក្រ​ស្នាក់ភូមិ​ព្រៃ​ព្រីង​ខាងជើង​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ទួលរការឃុំជាងទង​ នៅ​ស្រុក​ត្រាំកក់​ខេត្ត​តាកែវ​។
ទូរស័ព្ទ​ដែល​ជន​សង្ស័យ​ឆោបោក​ ម៉ាក​អាយ​ហ្វូន​5កញ្ចក់​ខ្មៅ​ទើបនឹងទិញ​តំលៃ​៩០ដុល្លារ​។

​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រងគ្រោះ​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ថា​ នៅ​មុនពេល​កើតហេតុ​នៅថ្ងៃទី​១៩ខែសីហា​ឆ្នាំ​ដដែល​ នៅ​វេលា​ម៉ោង​៣រសៀល​ បាន​ទាក់​ទង​គ្នា​តាម​ ហ្វេសបុក​ ដោយ​បុរស​ជា​ជន​សង្ស័យត្រូវជាប្រុស​ស្នេហ៍​​ បាន​សុំ​ស្គាល់​ផ្ទះ​ ហើយ​នារី​រងគ្រោះ​ខាងលើ​បាន​អោយ​ ប្រុស​ស្នេហ៍​ខាងលើ​មក​លេង​បន្ទប់​ជួល ប៉ុន្តែបន្ទប់ជួលរបស់នាងដោយមាននារីចំនួន 5 នាក់រស់នៅជាមួយគ្នា។ បន្ទាប់មកបុរសខាងលើបានទំនាក់ទំនងគ្នាស្និត​ស្នាល​ ដោយ​បាន​ហូប​បាយ​ជុំ​ជាមួយ​មិត្តភ័ក្ដិ​ស្រី​ៗ​នាង​ នៅ​ពេល​ល្ងាច​ផង​ដែរ​។

បន្ទាប់ពីហូបបាយហើយភ្លាមៗបុរសខាងលើបានសុំនាងនៅក្នុងបន្ទប់ជួលខាងលើសម្រាប់ជាមួយគ្នាមួយយប់ផងដែរ។ លុះ​នៅពេលព្រឹកថ្ងៃទី២០ដោយនារីរងគ្រោះ​បាន​ចេញ​ទៅ​ធ្វើការ​ ហើយ​បុរស​ខាង​លើ​បាន​ខ្ចី​ ទូរស័ព្ទ​មើល​លេង​សិន​ ហើយ​នារី​រងគ្រោះ​បាន​ព្រម​អោយ​ផង​ដែរ។ ខណៈ​នោះ​បុរស​ដែល​ជា​ប្រុស​ស្នេហ៍​នាង​ បាន​សុំ​សំរាក​បន្ត​ទៀត​ហើយ​បាន​ប្រាប់​នាង​ថា​ ពេល​ចេញ​ពី​ធ្វើ​ការ​ ទិញ​ម្ហូប​ អោយ​គាត់​ញ៉ាំ​ផង​ ហើយ​នាង​បាន​ទៅ​ធ្វើការ​បាត់​ទៅ​។លុះនាងត្រលប់ពីធ្វើការវិញបានទិញម្ហូបដើម្បីមកហូបជុំគ្នាស្រាប់តែមកដល់បន្ទប់ជនសង្ស័យដែលត្រូវជាប្រុសស្នេហ៍បានចាក់សោទ្វារបន្ទប់
ហើយយកទូរស័ព្ទរបស់នាងព្រមទាំងឆ្នាំងសាកទៅបាត់​ស្រមោល​។ ហើយតេទាក់ទងគ្នា​សុំ​ទូរស័ព្ទ​វិញ​ ត្រូវជនសង្ស័យខាងលើដោយមិនអោយទូរស័ព្ទវិញឡើយដោយយកទូរស័ព្ទព្រមទាំងលេខទូរស័ព្ទលុបចោលបាត់ទាក់ទងមិនចូលទៀត។ រហូត​ថ្ងៃកើតហេតុខាងលើនារីរងគ្រោះបានខ្ចីទូរស័ព្ទមិត្តស្រីម្កស្រីម្នាក់​ទៀត​ទាក់​ទងទៅបុរសខាងលើ ​ដូច​គ្រា​ដំបូង​ហើយ​ចង់​ស្គាល់​គ្នា​ដោយ​ជួប​នៅ​រង្វង់​មូល​ចោមចៅ​។

ក្រោយពេលកើតហេតុនារីរងគ្រោះបានប្ដឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍និងឃាត់ជនសង្ស័យខាងលើមកប៉ុស្តិ៍ដើម្បីសួរនាំ។

តាម​ចំលើយ​សារភាពរបស់​ជន​សង្ស័យ​បាន​និយាយ​ថា​ ទូរស័ព្ទរបស់នារីខាងលើដោយគាត់យកទៅលក់ឲ្យបងប្រុសរបស់ខ្លួនចំនួន ២៥ដុល្លារហើយ។

បន្ទាប់មកដោយនារីរងគ្រោះមិនដាក់ពាក្យបណ្ដឹង​ ហើយសមត្ថកិច្ចធ្វើការអប់រំហៅបងយក​ទូរស័ព្ទ​អោយ​នារីរងគ្រោះ​វិញ​ហើយ​អោយ​បង​ជា​នាក​ធានានិងឲ្យត្រឡប់ទៅវិញភ្លាមៗផងដែរ៕សែន​ជ័យ​

Leave a Reply

Your email address will not be published. Required fields are marked *