បុរសម្នាក់រងរបួសធ្ងន់ក្រោយពីគ្រឿងចក្រឡេកាទ័រ បើកបុកម៉ូតូ ហើយបើករត់គេចទៅបាត់

ភ្នំពេញៈ បុរសម្នាក់រងរបួសធ្ងន់ វង្វេងបាត់ស្មារតី ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព ៧១១ ចេញទៅអន្តរាគមន៍ បន្ទាប់ពីជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ ត្រូវបាន គ្រឿងចក្រ ប្រភេទឡេកាទ័រ ( សម្រាប់លើកដាក់ឥវ៉ាន់ ) បើកថយមកបុក  បណ្តាលឲ្យដួល ហើយបើករត់គេចទៅក្នុងភូមិបាត់ ប៉ូលីស ពលរដ្ឋ ជួយតាមស្វែងរកតែមិនឃើញ កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ថិងនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះ ផ្នែកលើឯកសារនៅតាមខ្លួន មានឈ្មោះ ចាន់ ឈួន ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងស្ថានភាពវង្វេងបាត់ស្មារតី ជិះម៉ូតូ មះយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DD-7308 ។ ចំណែកគ្រឿងចក្រ បង្ក ប្រភេទឡេកាទ័រ ( លើកដាក់ឥវ៉ាន់ ) បានបើករត់គេចទៅបាត់ ។

តាមបនរជាពលរដ្ឋនៅកន្លែងកើងហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែ គ្រឿងចក្រ ឡេកាទ័រ បើកថយពីចិញ្ចើមផ្លូវ ធ្វើឲ្យ ដងដែក សម្រាប់លើកដាក់ឥវ៉ាន់ លៀន លយមកបុក ម៉ូតូរបស់ជនរងគ្រោះតែម្តង បណ្តាលឲ្យដួល រងរបួសធ្ងន់ ពលរដ្ឋរវល់តែនាំគ្នាចោមរោមមើល ជនរងគ្រោះ ជាឱកាស គ្រឿងចក្រ បើកចូលតាមផ្លូវលំ ក្នុងភូមិគេចទៅបាត់ បន្សល់ទុកតែជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ ក្រោយពីសមត្ថកិច្ច ប្រជាពលរដ្ឋ នាំគ្នាទៅតាមស្វែងរកគ្រឿងចក្របង្ក តែមិនឃើញ មានតែយកម៉ូតូទៅរក្សាទុកឲ្យជនរងគ្រោះ នៅប៉ុស្តិ៍ចោមចៅ២ ៕ ៩៨

Leave a Reply

Your email address will not be published. Required fields are marked *