ស្រវឹងជិះម៉ូតូឌុបប្អូនស្រីទៅផ្ទះបុករថយន្តស៊ិនទ្រីកំពុងប្រមូលសំរាម ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

 

 
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅកន្លែង រីឯនារីម្នាក់ទៀតត្រូវជាប្អូនជីដូនមួយបានក់ជើងខាងឆ្វេងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ដោយសារជិះម៉ូតូលឿនទៅបុកពីក្រោយរថយន្តស៊ិនទ្រីកំពុងប្រមូលសំរាម។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១និង៣០យប់ថ្ងៃទី៨ខែ​មករា​ឆ្នាំ​ ២០១៧លើតំណាត់ផ្លូវសហព័ន្ធរ៉ុស្សីមុខក្រុមហ៊ុនលក់រថយន្ត NISSANស្ថិតក្នុងភូមិប៉ប្រ៉កខាងជើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ លី ឆាយហុង
អាយុ២១ឆ្នាំភេទប្រុស មុខរបរបុគ្គលិកក្រុមលក់គ្រឿងបន្លាស់ទូរស័ព្ទ។​ចំណែក​ឯនារីត្រូវជាប្អូនជីដូនមួយរងរបួសបាក់ជើងមានឈ្មោះ តាល់ ស្រីណុច អាយុ២០ឆ្នាំ ធ្វើការជាមួយគ្នា ស្នាក់នៅផ្ទះភូមិតាំងកសាងខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ទាំង២នាក់ជិះម៉ូតូម៉ាក ស្ស៊ុយស៊ីគីនិចពណ៍លឿង ពាក់ស្លាក់លេខភ្នំពេញ 1FF-0575 ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញ​ពី​ខួបកំណើត​មិត្ត​ភ័ក្តិ​ជាមួយ​នឹង​ប្អូន​ស្រី​ជីដូនមួយ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ក្នុង​ទិសដៅ​ពីកើតទៅលិច​ដើម្បី​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។លុះ​មក​ដល់​ចំណុច​កើត​ហេតុ​បាន​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​សុិន​ទ្រី​កំពុង​ប្រមូល​សំរាម​ពី​ក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​បាត់​បង់​ជីវិត​ម្នាក់​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​។

ក្រោយពេលកើតហេតុសមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​នារីរងគ្រោះ​ទៅ​ព្យាបាល​ ។ដោយឡែកសាក​សពត្រូវបាននគរ​បាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ក្រុង​ប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។​ចំណែករថយន្តនឹងម៉ូតូបានត្រូវ​នគរបាល​ជំនាញចរាចរណ៍ក្រុងវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុងរងចាំការដោះស្រាយនៅពេលក្រោយ៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *