បើកបុកខឿនសួនផ្លោងម៉ូតូអូសទៅកណ្តាលផ្លូវចូលរថយន្តយុីឌុបកិនខ្ទេច

ភ្នំពេញៈ ម៉ូតូសេ១២៥មួយគ្រឿង បើកបរជ្រុលទៅបុកខឿនសួនច្បារ ផ្លោងអូសទៅកណ្តាលផ្លូវចូលរថយន្តយុីឌុបដឹកអូសកិនបែកខ្ទេចកង់មុខ ម៉ាសុីន កាលពីវេលាម៉ោង៤និង១០នាទីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៤ មុខវិទ្យល័យជម្ពូវ័ន សង្កាតើចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ភាគីខាងម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-0094 បើកបរដោយបុរសម្នាក់ ជាមន្ត្រីឥនទាន រងរបួសស្រាល ម៉ូតូរងខូចខាត បាក់ដាច់កង់មុខ បែកកាទែរម៉ាសុីន ។ ចំណែកភាគីរថយន្ត ម៉ាកហុីយ៉ាន់ដាយ យុីឌុប ពណ៌ ស ពក់ស្លាកលេខ ភ្នំពេញ 3C-8316 ដឹកអុស ។

តាមប្រជាពលរដ្ឋ ច្រើននាក់ ឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូបើកពីលិចទៅកើតមិនដឹងមូលអ្វីទើប បើកជ្រុលទៅបុកខឿនសួនច្បារ រលំរបើកទាំងបង្គោលឈើចងខ្សែផង ផ្លោងខ្ទាតអ្នកបើកបរ ចេញទៅម្ខាង ម៉ូតូផ្លោងអូសទៅកណ្តាលផ្លូវ ចូលរថយន្តដឹកអុសនៅខាងមុខ បណ្តាលឲ្យកិន ខ្ទេច កង់ ម៉ាសុីន អ្នកបើកបរម៉ូតូសំណាងល្អ រងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះ ទោះជា ក្រុមសង្រ្គោះ មកជួយជូតលាងរបួសឲ្យ ក៏មិនព្រមដែរ ដោយឆ្លើយតប ពុំចាំចាប់ទេ ខណៈដែលពលរដ្ឋចោមរោមមើលច្រើន សមត្ថកិច្ច យកម៉ូតូទៅរក្សទុកនៅប៉ុស្តិ៍ ហៅឲ្យម្ចាស់ទៅនិយាយគ្នា បែជាគេចខ្លួនទៅបាត់ ។ ដោយឡែករថយន្តដឹកអុស ក្រោយកើតហេតុ មិនបានឈប់ឡើយ ក្នុងហេតុផលមួយ ថាអត់បានដឹងថាម៉ូតូចូលរថយន្តផង ទើបបន្តបើក រហូតដល់រង្វង់មូលចោមចៅ ជ្រុងខាងផ្លូវជាតិលេខ៣ ទើបសមត្ថកិច្ច តាមឃាត់ឲ្យឈប់សិន ។

ក្រោយកើតហេតុ ទោះជាសមត្ថកិច្ច ព្យាយាមសម្របសម្រួល ទុកឲ្យភាគីសងខាងនិយាយគ្នា បែជាភាគីម៉ូតូ ដើរគេចទៅបាត់ ប៉ូលីសបានត្រឹម ឈរយាម ម៉ូតូនិងរថយន្ត ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *