បើករថយន្តដឹកទឹកកកងោកមួយភាំងជ្រុលទៅបុកសួនចែកផ្លូវក្រឡាប់ផ្ងាជើងចាក់ចោលទឹកកកពេញផ្លូវ

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៏បង្កឡើងដោយរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងបើកបរក្នុងល្បឿនលឿនហើយក៏ងោកមួយភាំងរ៉េចង្កូតមកបុកឡើងលើសួនក្រឡាប់រថយន្តចាក់ទឹកកករាយពេញផ្លូវ ។

ហេតុការណ៍​នេះកើងឡើងការពីវេលាម៉ោង ០៤និង៤០នាទីទាបភ្លឺឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ៣០ ខែ សីហា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ ព្រែកលៀប ខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរគ្នា៣នាក់បើករថយន្តម៉ាកKIAដឹកទឹកកកមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AQ-1419 បើកតាមបណ្តោយផ្លូវជាតិលេខ៦Aទិសដៅពីកើតមកលិចក្នុងល្បឿនលឿនហើយក៏ងោកមួយភាំងរ៉េចង្កូតទៅបុកឡើងលើសួនពុះចែកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់ចាក់ទឹកកកចេញពីរថយន្តអស់រីឯឃឿនសួនពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតជាច្រើនកង់តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសតៃកុងរថយន្តក៏បានរត់គេចខ្លួនបាត់ស្រមោលហើយក៏មានរថយន្តមួយគ្រឿងទៀតមកប្រមូលទឹកកកដែរសល់យកទៅ ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងនឹងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *