រថយន្តសណ្ដោងដឹកជ្រូកខូចកណ្ដាលថ្នល់ត្រូវម៉ូតូស្គុបពីបុកពីក្រោយរងរបួសធ្ងន់


ភ្នំពេញ៖ រថយន្តសណ្ដោយមួយគ្រឿងដឹកជ្រូកពេញបានខូចចំកណ្ដាលថ្នល់ត្រូវបានម៉ូតូស្គុបពីមួយគ្រឿង បើកដោយបុរសម្នាក់យ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយបណ្ដាលអោយរងរបួសធ្ងន់។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២៩ខែសីហាឆ្នាំ២០១៨ស្ថិតតាមបណ្ដោយផ្លូវណតប្រីតចំនុចមុខស្ថានីយ៍ទូរស្សន៍អាស៊ីអាគ្នេយ៍ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូស្គុបពីពណ័ពាក់ស្លាកលេខភ្នំពេញ.1GL0247 បើកពីជើងទៅត្បងខណះមកដល់ចំនុចកើតហេតុខាងលើដោយរវល់តែងៀកក្រោយមើលកង់ដែលគេចាក់ច់រៀនបណ្ដាលទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយក្បាលពណ័សពាក់ស្លាកលេខភ្នំពេញ.D6377 ដែលខូចលើថ្នល់ចំពីក្រោយពេញទំហឹងបណ្ដាលបោកនិងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុទាក់ទងជំនាញមកវាស់វែងយករថយន្តនិងម៉ូតូទៅការិយាល័យចរាចរណ៍ជើងស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *