បុរសម្នាក់ស្រវឹងស្រាទាំងក្បាលល្ងាចបានបើករថយន្ដថយក្រោយទៅបុករថយន្ដកំពុងចកចំនួនពីគ្រឿងបណ្ដាលឲ្យខូចខាតយ៉ាងដំណុំ

ភ្នំពេញ៖ រថយន្ដលុចសុីLX350 និងរថយន្ដលុចសុីសLX570 កំពុងតែចកនៅកន្លែងលាងរថយន្ដ ស្រាប់តែមានបុរសម្នាក់ស្រវឹងស្រាបើករថយន្ដកាមរីបាឡែនថយក្រោយមកបុកយ៉ាងពេញទំហឹងបណ្ដាលខូចខាត។
ហេតុការណ៍នេះបានកើតនៅវេលាម៉ោង ៥និង ២០នាទីល្ងាច ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៨​​ នៅត្រង់ចំណុចមជ្ឈមណ្ឌលថែទាំរថយន្ដ លី ហេង ជាប់ផ្លូវលេខ២១៧ (ចំការដូង)សង្កាត់ដង្កោ ខណ្ឋដង្កោ រាជធានីភ្នំពេញ។

យោងតាមសម្ដីកម្មករដែលធ្វើការនៅកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា មានរថយន្ដពីរគ្រឿងដោយមួយគ្រឿងម៉ាកលុចសុីសLX350 និងមួយគ្រឿងទៀតម៉ាកលុចសុីសLX570បានចកនៅកន្លែងកើតហេតុខាងលើ ក្រោយមកស្រាប់តែមានបុរសម្នាក់ស្រវឹងស្រា បានបើកកាមរីបាឡែន ពណ៌សរ ពាក់ស្លាកលេខ កណ្ដាល 2B-9307 បានបើករយ៉ែថយក្រោយយ៉ាងលឿងជ្រុលមកបុករៈរថយន្ដទាំងពីរគ្រឿងខាងលើធ្វើឲ្យរថយន្ដលុចសុីសLX350ខូចខានធ្ងន់ធ្ងរ ឯរថយន្ដលុចសុីសLX570ខូចខានតិចតួច រួមទាំងរថយន្ដបង្ករងការផ្នែកខាងក្រោយធ្ងន់ធ្ងរផងដែរ សំណាងល្អក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ។

ក្រោយកើតហេតុម្ចាស់រថយន្ដបង្កបានចុះពីលើរថយន្ដហើយធ្វើការសម្រួលជាមួយម្ចាស់រថយន្ដរងគ្រោះទាំងពីរខាងលើ ដោយសុំចេញថ្លៃខូចខាតទៅលើរថយន្ដរងគ្រោះទាំងពីដើម្បីបព្ចាប់រឿងនៅនិងកន្លែងកើតហេតុ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *