ឆ្លងចរន្តភ្លើងឆេះរថយន្ត ប៉ាជឺរ៉ូម៉ត់សល់តែគ្រោងដែកសំណាង​ល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​

 

 

ភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាកប៉ាជឺរ៉ូ បានឆ្លងចរន្តភ្លើងបណ្តាលអោយឆាបឆេះចេញជាអណ្តាតភ្លើងឡើងសន្ធោរសន្ធៅ ពន្លត់មិនទាន់ឆេះម៉ត់សល់គ្រោងដែក តែគ្មានអ្នករងរបួស។ហេតុការណ៍នេះបង្កអោយមានការ​ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវវេងស្រេង មុខរោងចក្រតំឡើងម៉ូតូហុងដារ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ តែពុំបង្កឲ្យអ្នកណាម្នាក់រងរបួសឡើយ ។

រថយន្តខាងលើម៉ាកប៉ាជឺរ៉ូពាក់ស្លាកលេខភ្នំពេញ 2C-7353 បើកបរដោយជនជាតិចិនគេចខ្លួនទៅបាត់ ។

តាមប្រជាពលរដ្ឋតាមដងផ្លូវបានឲ្យដឹងថា រថយន្តខាងលើបើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើ​ដំណើរ​តាមបណ្តោយផ្លូវវេងស្រេងទិសដៅពីលិចទៅកើត ខណៈដែលកំពុងតែបើកបរ រថយន្តបានឆ្លងប្រព័ន្ធភ្លើងធ្វើឲ្យឆាបឆេះ រថយន្តយ៉ាងសន្ធោរសន្ធៅ។​ ភ្លាមៗម្ចាស់ចុះពីរថយន្តនហើយយកកំណាត់មកគ្រប់លើរថយន្តអោយរលត់​តែរថយន្តនៅតែឆាបឆេះដដែរ។ចំណែកម្ចាស់រថយន្តឃើញឆេះ​ដូច្នោះ​ខ្លាច​មាន​បញ្ហា​ដល់​ខ្លួន​បានឡើងលើកងបីជិះគេចខ្លួនបាត់។ បង្កអោយផ្អើលដល់សមត្ថកិច្ចនឹងប្រជាពលរដ្ធហៅរថយន្តពន្លត់​អគ្គិសភ័យ​មកអន្តរាគមន៍តែទោះជាយ៉ាងណា ក៏ជួយមិនបាន ព្រោះទំរាំរថយន្តពន្លត់មកដល់គឺរថយន្តរងគ្រោះបានឆេះស្ទើរទាំងស្រុងទៅហើយ។

បច្ចុប្បន្នរថយន្តខាងលើ ទុកនៅកន្លែងកើតហេតុរងចាំម្ចាស់ហៅអេតចាយមកកាប់សាច់លក់តែប៉ុណ្ណោះ៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *