លោកចោរជំនាញខាងដៃស្អិតឆក់ខ្សែកត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន

ភ្នំពេញៈនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហឹង្សា( ឆក់ខ្សែក) នៅចំណុចមុខម្តុំឃ្លាំលក់ឡាន ផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យចំនួន០១នាក់ ជិះម៉ូតូ០១គ្រឿង ។

ជនសង្ស័យចំនួន០១នាក់ ឈ្មោះ សុខ សង្ហា ភេទប្រុស អាយុ ២២ឆ្នាំ មុខបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា (មានសារធាតុញៀន) ។
ជនរងគ្រោះចំនួន០១នាក់ ឈ្មោះ ហេង លីណា ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិព្រៃតាខ្មៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សម្ភារៈបាត់បង់ ៖ ខ្សែកដាំតកបបូង ចំនួន០១ខ្សែ មានតម្លៃ៣២០ដុល្លា ។
សម្ភារៈបន្សល់ទុក ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកនិច ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GP-4593(របស់ជនសង្ស័យ) ។​
តាមប្រភពពត័មានបានឲ្យដឹងថានៅ មុនពេលកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារ បានជិះម៉ូតូចេញពីផ្ទះនៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងគោលបំណងមកផ្ទះបងប្អូននៅសង្កាត់ក្រាំងធ្នង់ ពេលជនរងគ្រោះធ្វើដំណើរជិះម៉ូតូមកដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យ០១នាក់ ជិះម៉ូតូ០១គ្រឿងមកជិតជនរងគ្រោះ រួចជនសង្ស័យធ្វើសកម្មភាពឆក់យកខ្សែកពីជនរងគ្រោះបាន ហើយជិះម៉ូតូគេចខ្លួន រួចជនរងគ្រោះនិងគ្រួសារបានជិះម៉ូតូដេញតាមរកឃើញជនសង្ស័យនៅម្តុំសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បាននាំគ្នាធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរ​​​បាលខណ្ឌសែនសុខ​ ដើម្បីអនុវត្តនីតិវិធីច្បាប់ ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *