ទុកម៉ូតូលើភ្លឺស្រែចុះទៅបាញ់ថ្នាំស្រូវ ចោរចូលមកកាច់សោជិះរត់ចាប់បានទាំងពីរនាក់

ខេត្តក្រចេះ៖ កម្លាំង​នគរបាលប៉ុស្តិ៍​រដ្ឋបាល​ចំបក់​សហការ​ជាមួយ​ប្រជា​ការពារ​បានឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ពីបទ​លួច​ម៉ូតូ​មួយគ្រឿងខណៈដែលម្ចាស់ចតចោលលើភ្លឺស្រែ ចុះទៅបាញ់ថ្នាំស្រូវចម្ងាយពីម៉ូតូប្រមាណជាង២០ម៉ែត្រ ។

ករណីនេះ​បានកើត​ឡើង​កាលពី​ ថ្ងៃ ពុធ​ ៣ រោច ខែ ស្រាពណ៍  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ ទី២៩ខែសីហា​ឆ្នាំ២០១៨ ស្ថិត​ក្នុងភូមិ​ស្ទឹងធំ ឃុំ​ចំបក់ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។

មន្រ្តីនគរបាលប៉ុស្តិ៍ ចំបក់បានឲ្យដឹងថា  ជនសង្ស័យ​ទាំងពីរនាក់ដែលចាប់ខ្លួន ​មានឈ្មោះ ១/ឈ្មោះ ភន ជាតិ ភេទ​ប្រុស អាយុ៤២ឆាំ្ន រស់នៅ​ភូមិ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្តក្រចេះ ២/ឈ្មោះ យ៉ែម យ​ង ភេទ​ប្រុស អាយុ៤១ឆ្នាំ មុខរបរ​មន្ត្រីយោធា​សឹក​រង​ខេត្តក្រចេះ​រស់នៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ​ខេត្តក្រចេះ។ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ​ ព្រឹល ​វី​ ភេទ ​ប្រុស ​អាយុ២៥ឆ្នាំ  ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

ជនរងគ្រោះ​បានឲ្យដឹងថា មុនពេលកើតហេតុគាត់​ទុក​ម៉ូតូ​ម៉ាក ហុងដា ស្មាស់ ពណ៌សនៅលើភ្លឺស្រែត្រង់​ចំណុច​ភូមិ​ឃុំ​ខាងលើ​ហើយ​ចុះទៅ​បាញ់ថ្នាំ​ស្រូវ​ចម្ងាយ​ពី​ម៉ូតូ​ប្រហែលជា២០ម៉ែត្រ។បានមួយសន្ទុះស្រាប់តែលេចមុខជនសង្ស័យ​ពីរនាក់ បានមកលួចកាច់សោកម៉ូតូរបស់គាត់បញ្ឆេះជិះចេញគាត់ក្រឡេកឃើញទាន់ក៏​រត់​ដេញតាម​ពីក្រោយ​ស្រែកថា​ចោរ​បាន​ប្រហែល១៥០ម៉ែត្រ ក៏ត្រូវកម្លាំង​នគរបាលប៉ុស្តិ៍​រដ្ឋបាល​ចំបក់ ចេញមកស្ទាក់ចាប់បានយកទៅចាត់ការតាមច្បាប់តែម្តង   ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *