ចិនស្រវឹងស្រាបើករថយន្តលឿនបុកខឿនសួនរង្វង់មូលហោះទៅក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាបានបើករថយន្ត រេចង្កូតទៅបុកខឿនសួនច្បា រង្វល់មូលចោមចៅ ហោះទៅមុខប្រមាណជាង១០ម៉ែត្រក្រឡាប់ផ្ងារជើងទ្រមេឃ។   ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលា ម៉ោង១២និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨  ស្ថិតនៅចំណុចរង្វល់មូលចោមចៅ តាមបណ្តោយមហាវិថីសហពន្ធ័រុស្សី ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ។ 

រថយន្តបង្កម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AV-7114 បើកបរដោយបុរសជនជាតិចិនម្បាក់ស្រវឹងស្រា ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបង្ក នើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតបម្រុងបត់ឆ្វេងតែដោយសារល្បឿនលឿនពេកបត់មិនទាន់ ក៏ជ្រុលចង្កូតទៅបុកខឿនសួនហោះរថយន្តប្រមាណជាង១០ម៉ែត្រ រួចក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អ មិនបង្កឲ្យមានអ្នកណារងរបួសនោះទេ។ ចំណែកខឿនសួនបណ្តាលឲ្យបែកតិចតួចនិងខូចខាតស្មៅអស់មួយកន្លែង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយ សមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ព្រមទាំងតៃកុងឡាន ឱ្យរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ ៩៨

Leave a Reply

Your email address will not be published. Required fields are marked *