រថយន្តវីហ្គោបើកបុករថយន្តព្រូសត្រង់ចំណុចផ្លូវបែកជាបួនរេចង្កូតខូតខាតយ៉ាងដំណុំ

ភ្នំពេញ៖ បុរសមួយក្រុមបើករថយន្តមួ យគ្រឿងបោះពួយយ៉ាងលឿនដល់ចំណុចផ្លូវបែកជាបួនមិនបង្អង់ល្បឿនជ្រុលបុករថយន្តមួយគ្រឿងទៀតរួចរេចង្កូតទៅបុកបង្គូលភ្លើងថ្មនៅតាមចិញ្ចើមផ្លូវបណ្តាលរងការខូតខាតយ៉ាងដំណំ។តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតការណ៍នេះកើតឡើងកាលពីវេលាម៉ោង១-៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ខែសីហាឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវ៣៦០កែងនិងផ្លូវ១៤៣ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។

តាមប្រភពព័ត៌​ន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសមួយក្រុមបើករថយន្តមួយគ្រឿងម៉ាកតូយូតាវីហ្គោពណ៏ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2G-0900បើកបរតាមបណ្តោយផ្លូវ១៤៣ទិសដៅពីជើងទៅត្បូងលុះមកដល់ផ្លូវបែកជាបួនកែងនិងផ្លូវ៣៦៩ចំណុចកើតហេតុខាងលើជ្រុលចង្កូតទៅបុករថយន្តមួយគ្រៀងទៀតម៉ាកតូយូតាព្រូសពណ៏ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AF-1367បើកបរដោយស្រ្តីម្នាក់តាមបណ្តោយផ្លូវ៣៦០ទិសដៅពីកើតទៅលិចបញ្ឆិតផ្នែកខាងមុខខូចខាតយ៉ាងដំណំចែកបង្កមិនទាន់ល្បឿនបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកបង្គូលភ្លើងថ្មមួយដើមនៅតាមចិញ្ចើមផ្លូវពេញទំហឹងបណ្តាលបង្គូលភ្លើងបែកប្រះតិចតួចចំណែករថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញពិនិត្យនៅនិងកន្លែងកើតហេតុដោយឲ្យភាគីទាំងសងខាងសម្របសម្រួសគ្នាដោយខាងម្ចាស់រថយន្តបង្កព្រមយករថយន្តរងគ្រោះទៅជួសជុលឲ្យស្អាតឡើងវិញចំណែករថយន្តបង្កត្រូវបានជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរចារណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំគ្នាទៅតាមផ្លូវប់ច្បាប់៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *