រថយន្តព្រូសបើកឆ្លងផ្លូវជ្រុលទៅបុករថយន្តម៉ាស្ដារងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមូយគ្រឿងឆ្លងផ្លូវលឿនពេកជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរងខូតខាតទាំងសងខាងតែសំណាងល្អបង្កមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី៣០ខែសីហាឆ្នាំ២០១៨ស្ថិតតាមបណ្ដោយផ្លូវ២១៤កែងនិងផ្លូវ១០៧ចំនុចស្ថានទូតអាឡឺម៉ងក្នុងសង្កាត់បឹងបព្រលឹតខណ្ឌ៧មករា។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតូយូតាព្រូសមួយគ្រឿង ពណ័ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ.2AB-0338 បើកពីត្បូងទៅជើងក្នុងល្បឿនលឿនខណះមកដល់ចំនុចកើតហេតុខាងលើបានឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុករថយន្តម៉ាស្តាពណ័សពាក់ស្លាកលេខភ្នំពេញ.2AQ-9155 បើកដោយជនជាតិចិនប្រុសស្រី២នាក់ពីលិចទៅកើតក្នុងល្បឿនលឿនដូចគ្នាពេញទំហឹងបណ្ដាលអោយរថយន្តទាំងគៀបជាប់គ្នាខាងរថយន្តព្រូសខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំនិងរថយន្តម៉ាស្តាខូចខាតបន្តិចបន្ទួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុបានអោយភាគីទំាងពីរសំរបសំរួសគ្នាដោយខាងរថយន្តជនជាតិចិនព្រមសងសំណងជួសជុលអោយខាងរថយន្តព្រូសមួយស្អាតឡើងវិញដើម្បីបញ្ចប់រឿង៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *