បើកម៉ូតូលឿនពេកជ្រុលទៅបុកខឿនស្ពានរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ៖ បុរសម្នាក់រូមដំណើរនិងម្នាក់ទៀតបើកចុះពីលើស្ពានល្បឿនយ៉ាងលឿនបានជ្រុលទៅបុកខឿនស្ពានពេញទំហឹងផ្លោងបោកនិងថ្នល់រងរបួសធ្ងន់ស្រាល២នាក់។

ហេយុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង២០នាទិទៀបភ្លឺថ្ងៃទី៣១ខែសីហាឆ្នាំ២០១៨ស្ថិតតាមបណ្ដោយផ្លូវ២៧១ចំនុចគល់ស្ពានស្ទឹងមានជ័យខាងជើងក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងម្នាក់ទៀតជិិិះម៉ូតូឌ្រីមសង់០១៧ពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ1GN-3555 បើកពីត្បូងទៅជើងចុះពីស្ពានស្ទឹងមានជ័យក្នុងល្បឿនលឿនខណះមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុកខឿនស្ពានពេញទំហឹងបណ្ដោយអោយមនុស្សពីរនាក់ផ្លោងផ្ទប់និងខឿងរងរបួសធ្ងន់ស្រាលពីរនាក់ត្រូវបានរថយន្តគ្លីនិចឯកជនដឹងយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ចំនុចកើតហេតុបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោករងចាំសាច់ញាតិយកឯកសារមកនិងប្រគល់អោយទៅវិញ៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *