ស្រវឹង​ស្រា​បើក​រថយន្ត​ពៀរ​​រថយន្ត​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​តូប​លក់​អីវ៉ាន់​នឹង​របង​ផ្ទះ​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់​ធ្ងរ​

ភ្នំពេញ​:​ បុរស​ម្នាក់​បើក​រថយន្ត​បណ្តើរ​ផឹក​ស្រា​បណ្ដើរ​រ៉េចង្កូតពៀរ​​រថយន្ត​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​តូប​លក់​អីវ៉ាន់​នឹង​របង​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​សំភារៈ​យ៉ាង​ធ្ងន់​ធ្ងរ​ បង្កអោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​ ៨នឹង​ ៤០នាទីយប់​ថ្ងៃ​ទី​៣០ខែសីហា​ឆ្នាំ​២០១៨​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ​អណ្តូង​តាអន​ សង្កាត់​សំរោងក្រោម​ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​។

រថយន្ត​បង្ក​ម៉ាក​ ហុីណូ​ពណ៌​ទឹក​ប្រាក់​លាយក្រហម​ពាក់ស្លាក​លេខ​ ចង្កូត​ស្តាំ​PP-2562 បើកដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ចំណែក​រថយន្ត​រងគ្រោះ​ម៉ាក​លុចស៊ីស​RX300ពណ៌​ស្លែ​ពាក់ស្លាក​លេខ​ភ្នំពេញ​2R-2219បើក​បរ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅកើត​រងការ​ខូចខាត​យ៉ាង​ធ្ងន់​ធ្ងរ​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើបើកបរក្នុងស្ថានភាពស្រវឹងបើកក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន។ លុះបើកមកដល់កន្លែងកើតហេតុស្រាប់តែរថយន្តបង្កខាងលើបានរ៉េចង្កូតទៅផ្នែកខាងឆ្វេងបានបើកពារជាមួយរថយន្តឡិចស៊ីស RX300 ពណ៌ស្លែមួយគ្រឿង​ដែល​បើក​បញ្ជាស់​ទិស​គ្នា​ បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​លុចស៊ីស​RX300កំពិតចហៀង​ផ្នែក​ខាង​ឆ្វេង​និង​ដាច់​កាង​ខាង​ក្រោយ​ បន្ទាប់​មក​រថយន្ត​បង្ក​ខាង​លើ​ បានជ្រុល​ទៅ​បុកទ្វារ​តូប​លក់​អីវ៉ាន់​អស់​ចំនួន​១០ផ្ទាំង​ហើយ​រថយន្ត​នៅ​ល្បឿនបាន​ជ្រុល​ទៅ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​អស់ចំនួន​មួយ​ផ្ទាំង​ធំ​និង​ខូចខាត​សំភារៈ​ជា​ច្រើន​ទៀត​បន្ទាប់​មក​បាន​ឃាត់ខ្លួន​តៃកុង​ម្នាក់​ដើម្បី​សួនាំ។

ក្រោយ​ពេល​កើតហេតុ​ជំនាញ​ចរាចរណ៍​ពោធិ៍​សែនជ័យ​បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​រាជធានីភ្នំពេញ​ធ្វើ​ការ​វាស់​វែង​និង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​រង​ចាំ​កាដោះថ្ងៃ​ក្រោយ​៕សែន​ជ័យ​

Leave a Reply

Your email address will not be published. Required fields are marked *