ស្រវឹងស្រាឈប់ដេក្នុងរថយន្តពេលគេដាស់ជាន់ហ្គ័រហោះទៅបុករះសន្តិ២នាក់រងរបួសធ្ងន់ធ្ងរនិងម៉ូតូ២គ្រឿងរងការខូចខាត

 

 
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាខ្លាំងពេកដេកក្នុងរថយន្តទាំងមិនបានពន្លត់ម៉ាសុីន​ខណៈ​ដែល​មាន​គេដាសអោយងើបស្រាប់តែភ្ញាក់ជាន់ហ្គ័រ​បន្ថែមជ្រុលទៅបុករះត្រូវសន្តិសុខ២នាក់បណ្តាលអោយរងរបួសធ្ងន់និងម៉ូតូ២គ្រឿងទៀតរការខូចខាត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង១០នាទីយប់ថ្ងៃទី៨ខែមករាឆ្នាំ២០១៧​ស្ថិត​នៅ​តាម​បណ្តោយផ្លូវ១៩៨៦ចំណុចមុខភោជណីដ្ឋាន ឆៀលក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថាមុនពេលកើតហេតុរថយន្ត១គ្រឿងម៉ាកឡិចស៊ីស ៤៧០ពណ៍ ខ្មៅពាក់ស្លាកលេខភ្នំពេញ 2P-8535 មកឈប់ចតក្នុងទិសដៅពីលិចទៅកើតដោយមានបុរសជាជនជាតិចិនជាអ្នកបើកបរហើយបានដេកក្នុងរថយន្ត។​បន្ទាប់​មកក៏មានប្រជាពលរដ្ឋទៅគោះរថយន្តហៅអោយអ្នកបើកបរភ្ញាក់។ លុះដល់ពេលភ្ញាក់ស្រាប់តែបុរសជនជាតិចិន ងើបមកជាន់ហ្គារថយន្ត បន្ថែមល្បឿន ទៅមុខក៏ជ្រុលទៅបុកម៉ូតូរបស់ភ្ញៀវនៅមុខហាងសាច់អាំងពន្លឺពេជ្រ ២គ្រឿងហើយរថយន្តមិនទាន់អស់ល្បឿនទៅបុកសន្តិសុខដែលឈរយាមនៅមុខភោជណីដ្ឋាន ឆៀល ១នាក់ដែលកំពុងធ្វើចរាចរបណ្តាលអោយរងរបួសធ្លាយពោះ​។​ដោយរថយន្តមិនទាន់អស់ល្បឿនរថយន្តបានបើកទៅមុខប្រមាណជា១០០មែត្រទើបជ្រុលទៅបុកម៉ូតូពីរគ្រឿងរបស់ភ្ញៀវមានម៉ាក អ៊ែប្លែកពណ៌ក្រហមពាក់ស្លាកលេខ បាត់ដំបង 1L 3222 និង មួយគ្រឿងទៀតម៉ាកក្លីពណ៌ក្រហមពាក់ស្លាកលេខ បាត់ដំបង 1Q 0508 បណ្ដាលអោយម៉ូតូខ្ទាតទៅត្រូវសន្តិសុខរបស់ហាង រស្មីពន្លឺពេជ្យម្នាក់ទៀត បណ្ដាលអោយរងរបួសបាក់កជើងខាងឆ្វេងហើយមិនទាន់គ្រប់គ្រាន់នោះទេរថយន្តបានទៅបុកគូទរថយន្តកាមរីហើមមួយគ្រឿងព័ណខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2M 5891ដែលចតទុកចោលនៅក្បែរហាង រស្មីពន្លឺពេជ្យ បណ្ដាលអោយរងការខូចខាតផ្នែកខាងក្រោយ ទើបរថយន្តក្រឡាប់ផ្ងារជើង។​ចំណែក​ឯ​ម្ចាស់ស្រវឹងស្រាខ្លាំងពេកទើបដេកសន្លប់ឈឹងនៅក្នុងរថយន្តទាំងរថយន្តក្រឡាប់មិនដឹងខ្លួនបន្តិចសោះ។
ក្រោយមកប្រជាពលរដ្ឋនិងសមត្ថកិច្ចបាននាំគ្នាវាយបំបែកកញ្ចក់រថយន្តដើម្បីយកបុរសជនជាតិចិននោះមកក្រៅដើម្បីសង្គ្រោះ។

ក្រោយពេលកើតហេតុ ជនរងគ្រោះជាសន្តិសុខទាំង២នាក់រួមនិងបុរសជនជាតិចិនដែលជាអ្នកបង្ករត្រូវរថយន្ត​សង្គ្រោះ​ដឹកយកទៅ​ព្យាបាល​បន្ទាន់នៅមន្ទីរពេទ្យ​។ដោយ​ឡែក​រថយន្តបង្កនឹងសំភារៈខូចខាតត្រូវបាន​នគរបាល​ចរាចរណ៍ ខណ្ឌសែនសុខសហការជាមួយជំនាញចរាចរណ៍រាជធានីធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំការដោះស្រាយនៅពេលក្រោយ៕​សិរសា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *