សម្លាប់ប្រពន្ធរួច គេចខ្លួនបាត់ សង្ស័យប្រចណ្ឌ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយកើតឡើងនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅបន្ទប់ផ្ទះជួលលេខ៧ ក្រុមទី៣ភូមិដំណាក់ធំ៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  បន្ទាប់ពីគេប្រទះឃើញស្រ្តីម្នាក់អាយុជាង២០ឆ្នាំ ស្លាប់ក្នុងផ្ទះ ដែលគេសង្ស័យថាត្រូវបានប្តីរបស់ខ្លួន សម្លាប់ ដែលអាចកើតឡើងតាំងពីថ្ងៃអាទិត្យមកម្ល៉េះ ។

ប្រជាពលរដ្ឋរស់នៅក្បែរបន្ទប់នារីរងគ្រោះ បានឲ្យដឹងថា ប្តីប្រពន្ធពីរនាក់នេះបានឈ្លោះប្រកែកតាំងពីថ្ងៃអាទិត្យ ហើយអាចសង្ស័យឈ្លោះគ្នា រឿងប្រចណ្ឌទៀតផង ដោយសារនារីរងគ្រោះធ្វើការនៅក្នុងហាងផឹកស៊ី។

អធិការនគរបាលខណ្ឌមានជ័យ លោក តេង សីុណូ បានបញ្ជាក់ថាជនរងគ្រោះឈ្មោះ ផាត ស្រីណេង អាយុ២២ឆ្នាំ មុខរបរ អ្នករត់តតុ មានស្រុកកំណើតខេត្តត្បូងឃ្មុំ និង ប្តីឈ្មោះ ឌឿន ងាយុ ៣២ ឆ្នាំ មុខរបររត់ម៉ូតូឌុប និងស្នាក់នៅកន្លែងកើតហេតុខាងល់ើ ។នៅពេលនេះ បុរសជាប្តីបានរត់គេចខ្លួនបាត់ហើយ ប៉ូលិសកំពុងតាមចាប់ខ្លួន៕ អូន ធួក

%e1%9e%83%e1%9e%b6%e1%9e%8f%e1%9e%80%e1%9e%98%e1%9f%92%e1%9e%98

 

Leave a Reply

Your email address will not be published. Required fields are marked *