រវល់តែធ្វើម្ហូបក្នុងផ្ទះចេញមកវិញ ចោរលួចម៉ូតូ ទៅបាត់

ភ្នំពេញៈ ZOOMER X មួយគ្រឿងត្រូវបានជនសង្ស័យលធ្វើសកម្មភាពលួចកាច់កជិះយកទៅបាត់ ដោយសុវត្តិភាព កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ខណៈដែលម្ចាស់កំពុងជាប់រវល់ធ្វើម្ហូបខាងក្នុងផ្ទះ ។

ម៉ូតូដែលជនសង្ស័យលួចយកទៅបាត់ ម៉ាក ZOOMER X ពណ៌លឿងចាស់ សេរី២០១៨ ពាក់ស្លាកលេខ តាកែវ 1O-9232 មានម្ចាស់ឈ្មោះ ធាន សុីណា ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះកន្លែងកើតហេតុ មានស្រុកកំណើតភូមិស្តៅ ឃុំព្រៃកណ្តៀង ស្រុកពាមរ៍ ខេត្តព្រៃវែង ។ 

តាមសម្តីស្រ្តីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូក្រោយវិលមកពីផ្សារវិញ ចតទុកមុខផ្ទះ នៅវេលាម៉ោង១០ព្រឹក ហើយរវល់តែចូលធ្វើម្ហូបខាងក្នុងផ្ទះ លុះដល់វេលាម៉ោង១០និង២០នាទីបន្ទាប់ ចេញមកមើលម៉ូតូបាត់ឈឹង ត្រូវបានជនសង្ស័យលួចកាច់សោក យកទៅបាត់ ឆោឡោ ត្រួតពិនិត្យទៅលើសញ្ញា ម៉ូតូមានភ្ជាប់ប្រព័ន្ធGPSឃើញសញ្ញាលោត នៅក្បែររបងព្រលានយន្តហោះ ជ្រុងខាងកើត ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះបន្តទៀតថា ក្រោយពីដឹងថាបាត់ម៉ូតូ ហើយមនសញ្ញាលោត ប្រព័ន្ធGPS រត់ទៅប្តឹងប៉ូលីស ប៉ុស្តិ៍ចោមចៅ២ សហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍កាកាប១ និងកម្លាំងព្រហ្មទណ្ឌខណ្ឌ ទៅតាមស្វែងរក តាមសញ្ញា តែរកមិនឃើញម៉ូតូ ឃើញតែសញ្ញាGPS ត្រូវបាន សង្ស័យ ជនសង្ស័យ ដោះ ផ្តាច់ ដុំGPSចោល ដើម្បីបំបាត់ដាន ។

ដោយរកមិនឃើញ មានតែសញ្ញា រកអស់ចិត្ត សមត្ថកិច្ចនិងជនរងគ្រោះសម្រេច ដកទៅវិញហើយបន្តស្រាវជ្រាវបន្ថែមទៀត ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *