ភ្នំពេញ ៖ រថយន្តកុងតឺន័រមិនមានដឹកសំបកទូរ មួយគ្រឿងបើកបរក្នុងល្បឿន ផ្លូវរអិល ហើយវ៉ាកអើ ជាមួយនឹងរថយន្តកុងតឺន័រមួយគ្រឿងទៀតដែលចតបញ្ច្រាស់ទិសគ្នា បណ្តាលអោយរ៉េចង្កូតបុកហោះឡើងលើឃឿនសួនច្បារពុះចែកទ្រូងផ្លូវហាណូយ ប៉ុន្តែអ្នកបើកបរមិនរងរបួសនោះទេ។
ហេតុការណ៍ នេះកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី ៣១ តុលា ២០១៦ នៅតាមបណ្តោយ ផ្លូវភ្នំពេញហាណូយ ភូមិបន្លារស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតគេបានឃើញកុងតឺន័រខាងមានពណ៍ ស្លាទុំ ពាក់ស្លាកលេខកំពង់ធំ3A-1866 បើកបរដោយបុរសម្នាក់និងព្រូម្នាក់ តាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅត្បូងទៅជើង ក្នុងល្បឿនមួយយ៉ាងលឿនខណះមេឃកំពុងរលឹម
ស្រិចៗ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រមួយគ្រឿងទៀតចត បែរក្បាលបញ្ច្រាស់ទិសដៅចរាចរណ៍ បណ្តាលអោយរថយន្តវ៉ាកអើ ស្លន់បួងចង្កូតគេចចេញ រ៉េបុកឡើងលើឃឿនសួនពុះចែកទ្រូងផ្លូវ គាស់បែកដីស្មៅជាង១០មែត្រ បណ្តាលអោយរថយន្តកាច់កង្កេះ បត់ក្បាលត្រឡប់ក្រោយ តែសំណាងល្អអ្នកបើកបរ មិនរងរបួសឡើយ យហើយរថយន្តបានបិទផ្លូវ។ បន្ទាប់មក ខណៈនគរបាលជំនាញចរាចរណ៍ក្រុងកំពុងវាស់វែងនិងរៀបចំស្ទួច ដោយមានដាក់ផ្លាកសំគាល់ចម្ងាយជាង៣០ពីកន្លែងកើតហេតុត្រឹមត្រូវ ក៏មានបុរស២នាក់ជិះម៉ូតូម៉ាកហុងដារសេ១២៥ពណ៍ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BZ-0010 ជិះមកយ៉ាងលឿនហើយស្រវឹង ដោយមិនមើលផ្លាកសំគាល់នៅខាងមុខ ជ្រុលមកបុកចំពាក់កណ្តាលកុងតឺន័រដែល សមត្ថកិច្ចកំពុងវាស់វែងបណ្តាលរងរបួសស្រាល។
ក្រោយពេលកើតហេតុ បុរស២នាក់ដែលជិះម៉ូតូមកបុកនោះដោយគិតថាខ្លួនខុសក៏ជិះម៉ូតូចេញទៅផ្ទះទាំងម៉ូតូខូតខាត ហើយសមត្ថកិច្ចចរាចរណ៍ក្រុងបាននាំយករថយន្តបង្ករទៅទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានូវពេលក្រោយ៕សារ៉េត