ស្រវឹង​ស្រា​បើក​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ពី​ក្រោយ​រងរបួស​រលាត់​ដៃ​រលាត់​ជើង​

ភ្នំពេញ​ ៖​​ យុវជន​២នាក់​ ស្រវឹង​ស្រា​បើក​ម៉ូតូ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​បានបើក​ម៉ូតូ​មួយ​គ្រឿង​ទៀតពី​ក្រោយ​ ​បណ្តាល​ឲ្យ​រង​របួស​ រលាត់​ដៃ​រលាត់​ជើង​ទាំង​៣នាក់​ បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​ ១០នឹង​៤៥នាទី​យប់​ថ្ងៃ​ទី​៣ខែ​កញ្ញា​ឆ្នាំ​២០១៨​ នៅ​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង​ទល់មុខ​ ផ្សារ​ ត្រពាំង​ថ្លឹង​ ដែល​ស្ថិត​នៅ​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​១ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។

ម៉ូតូ​បង្ក​ ម៉ាក​ ZOOMER Xពណ៌​ត្រួយចេ​ក​ពាក់ស្លាក​លេខ​ភ្នំពេញ​ 1GE.5686បើក​បរ​ដោយ​យុវជន​២នាក់​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ក្នុង​ស្ថាន​ភាព​ស្រវឹង​។​ចំណែក​ឯ​ម៉ូតូ​រង​គ្រោះ​ ម៉ាក​ឌ្រីម​សង់​ស៊េរី​២០១៤​ពណ៌​ខ្មៅ​ពាក់ស្លាក​ភ្នំពេញ​ 1-CT3132បើក​បរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ ស្របគ្នា​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើតហេតុគេឃើញម៉ូតូរងគ្រោះម៉ាកឌ្រីមសង់ស៊េរី ២០១៤ពណ៌ខ្មៅបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម​ លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូម៉ាក​ZOOMER Xពណ៌ ត្រួយចេ បើក​បរ​ដោយ​យុវជន​២នាក់​ ក្នុង​ទិស​ដៅ​ពីកើត​ទៅលិច​ស្របគ្នា​ ក្នុង​ល្បឿន​យ៉ាង​លឿន​ ហើយ​បាន​បុក​ ម៉ូតូ​រង​គ្រោះ​ពីក្រោយ​ពេញ​ទំហឹង​បណ្តាល​ឲ្យ​ឌួល​បោក​នឹង​ថ្នល់​ រលាត់​ដៃ​និង​រលាត់​ជើង​រៀងៗ​ខ្លួន​ ។ ប្រភពព័ត៌មានបានបន្តទៀតថាខណៈពេលដួលភ្លាមភ្លាមមិនទាន់នឹងងើបស្រួលផងស្រាប់តែភាគីបង្កបាននាំគ្នាបម្រុងលើកម៉ូតូរត់ហើយត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុឃាត់ទាន់ភ្លាមៗហើយខណៈពេល​ជន​រង​គ្រោះ​ កំពង់​តែ​លើក​ ម៉ូតូ​ភាគី​បង្ក​ទាំង​២នាក់​ខាង​លើ​ បំរុង​បើករត់​ម្តង​ទៀត​ហើយ​ត្រូវ​បាន​ ប្រជាពលរដ្ឋ​ឃាត់​ចាប់បាន​ទាំង​២ដង។
ក្រោយ​ពេល​កើតហេតុ​កំលាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​១បាន​មក​ដល់​កន្លែង​កើត​ហេតុ​ ហើយ​ ភាគី​ បង្ក​ខាង​លើ​ បាន​សុំ​ សំរាបសំរួល​នៅ​កន្លែង​កើត​ហេតុ​ ដោយ​សុំ​ជួយ​ ថ្លៃ​ នឹង​ព្យាបាល​ ចំនួន​១០០ដុល្លារ​ បញ្ចប់​នៅ​កន្លែង​កើត​ហេតុ​៕សែន​ជ័យ​

Leave a Reply

Your email address will not be published. Required fields are marked *