រថយន្តបែនដឹកដីបើកលឿនដូចហោះជ្រុុលទៅបុករថយន្តកូរេក្រឡាប់បណ្តាលអោយបុរសម្នាក់រងរបួស


ភ្នំពេញ៖បុរសម្នាក់រងរបួសស្រា​ល​ ខណៈ​ដែល​ធ្វើ​ដំណើរ​តាមរថយន្តកូរេដឹកឈើមួយគ្រឿងដោយរថយន្តបែនដឹកដីបើកលឿនបានជ្រុលទៅបុកពេញទំហឹងបណ្តាលអោយរថយន្តខាងលើក្រឡាប់បាស់ជើង។

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅចំផ្លូវបំបែកជា៤ ផ្លូវ៥០ម៉ែត្រកែងនិងផ្លូវ៦០ម៉ែត្រភូមិព្រែកថ្លឹងសង្កាត់ជើងឯកខណ្ឌដង្កោ។
ប្រភពពត៍មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តកូរេម៉ាkIAពណ៌សពាក់ស្លាកលេខឆ៣៤៦៨ភព២បើកពីលិចទៅកើតតាមបណ្តោយផ្លូវ៥០ម៉ែត្រលុះដល់ចំនុចផ្លូវបំបែកជាបួនក៏មានក៏មានរថយន្តបែនដឹកដីពាក់ស្លាកលេខខម3-0064បើកបរពីទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័បានជ្រុលទៅបុករថយន្នកូរេដឹកកំទេចឈើខាងលើបណ្តាលអោយក្រឡាប់ចាក់ឈើចោលពេញផ្លូវ និងអ្នករួមដំណើរក្នុងរថយន្តម្នាក់រងរបួសស្រាល។

ក្រោយពេលកើតហេតុនគរបាលចរាចរណ៍បានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុហើយក៏បានស្ទូចយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕សុភ័ក្ដ្រ​

Leave a Reply

Your email address will not be published. Required fields are marked *