


ភ្នំពេញ៖បុរសជាជនជាតិវៀតណាមម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍និរោធតាមដានស្រាវជ្រាវរហូតចាប់ឃាត់ខ្លួនជាមួយនឹងវត្ថុតាំងគ្រឿងញៀន។ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១៧:៣០នាទីល្ងាចថ្ងៃទី ០៩ខែមករាឆ្នាំ២០១៧ ម៉ោង១៧និង៣០នាទីស្ថិតនៅចំណុចផ្ទះជួល ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះង្វៀង យ៉ាំងថាំង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ដោយដកហូតបានវត្ថុតាងរួមមាន ៖
-ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ២កញ្ចប់ថង់តូច
-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន១កំប្លេ។
-កាំបិតចុងស្រួច២ដើម ,ប្រអប់ឈើ១ ។
-ទូរស័ព្ទដៃចាស់០២គ្រឿង,កូនថង់ប្លាស្ទិចមួយចំនួន
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅដើម្បីចាត់ការតាមនីតិវិធី៕សិរសា