លួចម៉ូតូបានសម្រេចជិះគេចមិនរួច ម្ចាស់ឃើញស្រែក ពលរដ្ឋជួយចេញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់​ត្រូវ​បងប្អូនប្រជាពលរដ្ឋពេញភូមិជួយដេញចាប់ស្វាគមន៍ មួយដៃ មួយជើង ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ ហុងដា គុបជ្រុង បានសម្រេចជិះចេញទៅមិនផុត។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅមុខហាង ភីហ្សា ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ អា ទេព អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រសកដ ប្រើប្រាស់គ្រឿងញៀងផងដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋក្នុងភូមិបានឲ្យដឹងថា មុនកើតហេតុគេឃើញជន​សង្ស័យ​ ដើរកាត់ក្នុងភូមិ៣ទៅ៤ត្រឡប់ហើយ ស្រាប់តែនៅវេលាម៉ោងខាងលើ មិនបានចាប់អារម្មណ៍ ស្រាប់តែយកកូនសោទៅចាក់ ម៉ូតូ ហុងដា គុបជ្រុង សេ៧០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A-1842 ជិះចេញមក ត្រូវបានស្រ្តីម្នាក់ជាម្ចាស់ក្រឡេកឃើញទាន់ ស្រែកផ្អើលអ្នកភូមិ នាំគ្នាជួយដេញតាមចាប់បាន នៅផ្លូវសហព័ន្ធរុស្សី មុខហាងភីហ្សា ស្វាគមន៍ មួយដៃ មួយជើង ឆ្អល់ខ្លួន រួចប្រគល់ជូនទៅសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ នាំទៅសកសួរ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន បន្តតាមនីតិវិធី ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *