ជិះម៉ូតូឆ្លងផ្លូវបញ្រ្ចាសទិស ឡានក្រឡុកស៊ីម៉ងត៍បុកស្លាប់

ភ្នំពេញ: រថយន្ត ដឹកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ខេស៊ីមិន បើកបរខ្វះការប្រុងប្រយត្ន័ទៅបុក ម៉ូតូម៉ាកយ៉ាម៉ាហាហ្វេស ដែលកំពុងបើកបរដោយបុរសម្នាក់ បណ្តាលឲ្យដួលត្រូវរថយន្ តបង្កកិនស្លាប់ភ្លាមៗ ចំណែករថយន្តបង្កបន្តបើកហួសទៅមុខជាង៣០ម៉ែត្រ ទើបឈប់រថយន្តចុះរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សាក្សីបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍​នេះមានឈ្មោះ តា ហៀប អាយុប្រហែល៥០ឆ្នាំ មុខរបរប៉ះកង់ចល័ត ស្នាក់នៅចល័ត ជិះម៉ូតូម៉ាក យ៉ាម៉ាហា ហ្វេ្រស ពណ៌បៃតង ពាក់ស្លាកលេខ កំពត 1D-9361។ ចំណែកឯរថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ក្បាល
ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-2620 ជាប្រភេទដឹកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនខេស៊ីមិន បើកបរដោយបុរសម្នាក់រួមជាមួយនិងព្រូម្នាក់ទៀតគេចខ្លួនបាត់។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាក យ៉ាម៉ាហា ហ្វេស ពណ៌បៃតង ពាក់ស្លាកលេខ កំពត 1D-9361 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះបានឆ្លងផ្លូវមកឆ្វេងដៃ ហើយបន្តដំណើរបញ្ច្រាសទិសចរាចរណ៍ ស្របពេលនោះក៏មានរថយន្តបង្កបើកមកក្នុងល្បឿនលឿន បានមកបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង ថែមទាំងកិនចំជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តបង្កបានបន្តទៅមុខជាង៣០០ម៉ែត្រ ទើបឈប់ទុករថយន្តទុកចោល រួចនាំគ្នារត់បាត់គេចខ្លួនបាត់ស្រមោលតែម្តង៕ អូនធួក

 

Leave a Reply

Your email address will not be published. Required fields are marked *