រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូពីក្រោយបណ្តាលឲ្យយុវជន២នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល​ ខណៈដែល​ជិះម៉ូតូឌុបគ្នាតាមដងផ្លូវត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបុកពីក្រោយពេញទំហឹងរួចបើកត្រឡប់ក្រោយរត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០-៣០នាទីយប់ថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅចំណុចមុខមន្ទីពេទ្យលោកសង្ឃ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញយុវជនពីនាក់ជិះម៉ូតូធំមួយគ្រឿងពណ៏លឿងពាក់ស្លាកលេខភ្នំពេញ1GS-9009បើកបរទិសដៅពីជើងទៅត្បូង។​លុះមកដល់ចំណុចកើតហេតុខាងលើក៏រថយន្តមួយគ្រឿងមិនចាំម៉ាកបើកស្របទិសដៅគ្នាមកពីក្រោយបុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកនិងថ្នល់រងរបួសធ្ងន់ម្នាក់និងម្នាក់ទៀតរងរបួសស្រាលចំណែករថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើកត្រឡប់ក្រោយរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋជួយបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីពេទ្យលោកសង្ឃចំណេកម៉ូតូយកទៅផ្ញើលនៅក្នុងមន្ទីពេទ្យដែរ៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *