ស្ងាត់ៗលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិសែនជ័យ ចុះចាប់ទូហ្គេមបាញ់ត្រី តែហាមអ្នកកាសែតថត

ភ្នំពេញ ៖ ទូហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ត្រូវបានលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិសែនជ័យ ដឹកនាំកម្លាំងចុះទៅចាប់ដោយស្ងាត់ៗ ហើយមិនអនុញាតិឲ្យអ្នកសារពត៌មានថតរូបភាពឡើយ មិនដឹងថាបមានអាថកំបាំងអ្វី គ្រាដែលចុះបង្ក្រាបហើយ ចង់លាក់បាំងពត៌មានទៅទៀត ។

ប្រតិបត្តិការដ៏អាថកំបាំងខាងលើ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ដកហូតបានទូហ្គេមបាញ់ត្រី ចំនួន១គ្រឿង ។

ជុំវិញករណីបង្ក្រាបខាងលើ អាជ្ញាធរ មិនបានបំភ្លឺ ឡើយ បន្ទាប់ពី ដឹងថា មានអ្នកសាពត៌មានទៅដល់ទីនោះដែរ ដាក់បម្រាមហាមថត កិច្ចប្រតិបត្តិការ បង្ក្រាប ធ្វើឲ្យមហាជនងឿងឆ្ងល់ អាជ្ញាធរបង្ក្រាបចាប់មែនទែន ឬមួយយ៉ាងណាក៍មិនដឹង រឺមួយទូហ្គេមនោះចាស់ពេកមិនចង់ឲ្យថតរឺ ត្រូវបានគេមកដឹកយកទៅដូរ ឬមួយយកទៅជួសជុលក៏មិនដឹង កាលបើថតរូបមិនបានផង កុំថាឡើយ សាកសួរជុំវិញរឿងបង្ក្រាប ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *