បុរសម្នាក់បណ្ដើរម៉ូតូសុខៗត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយប៉ើងជាងដប់ម៉ែត្របែកក្បាលស្លាប់មួយរំពេច

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់យ៉ាងអណោចអធម៌ខណះជិះម៉ូតូមួយគ្រឿងរលត់រួចចុះបណ្តើរត្រូវបានរថយន្តមួយគ្រឿងមិនចាំម៉ាក់បើកបុកពីក្រោយនិងកិនរូចបើករត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវរលាម៉ោង៩-៤០នាទីយប់ថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅជាប់តារ៉ាងបាល់មួយកន្លែង តាមបណ្តោយផ្លូវឧកញាឌួងងៀប ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែមសុខ។

ជនរងគ្រោះមានឈ្មោះគង់ មុន្នី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរក្រុកហ៊ុនអឺដេសេឯកជនចំការដូច ស្នាក់នៅ ផ្ទះលេខ៤៥ដេ ផ្លូវ៧០ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមសាក្សីឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីពណ៏ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1BB-5138ជិះទិសដៅពីត្បូងទៅជើងស្រាប់តែជិះសុខៗម៉ូតូជនរងគ្រោះបានរលត់សង្ស័យអស់សាំងស្រាប់តែចុះបណ្តើមកដល់ចំណុចកើតហេតុខាងលើក៍មានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកមកពីក្រោយហើយបុកម៉ូតូពេញទំហឹងរូចប៉ើងជាងដប់ម៉ែត្ររួចកិនជនរងគ្រោះស្លាប់យ៉ាងអាណោចអធម៌នៅនិងកន្លែលហើយរថយន្តបង្ករមិនបានឈប់ទទួលខុសត្រូវទេព្យាយាមបើករត់គេចបាត់ស្រមោលបន្សល់ទុកជនរងគ្រោះស្លាប់ក្នុថ្លុកឈាមនិងម៉ូតូជនរងគ្រោះរងការខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញនិងជំនាញធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុករងចាំសាច់ញាត្តិយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីត្រឡប់យកទៅផ្ទះ។ដោយឡែកសពជនរងគ្រោះសត្ថកិច្ចប្រគលជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *