ជនជាតិចិនបើករថយន្តបត់ឆ្លងផ្លូវលឿនពេកត្រូវរថយន្តមួយគ្រឿងទៀតបុករងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើកស៊េរីទំនើបម៉ាករ៉េនរូវើមួយគ្រឿងបត់ឆ្វេងដៃលឿនពេកត្រូវបានរថយន្តព្រូសបើកដោយបុរសម្នាក់បុកពេញទំហឹងបណ្តាលម្ចាស់រថយន្តព្រូសរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២-២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវ៥៩២កែងនិងផ្លូវ៣១៣ ក្នុងសង្កាត់បឹងក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាករ៉េនរូវើពណ៏សពាក់ស្លាកលេខភ្នំពេញ2AH-5188ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩២ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើកហេតុកែងនិងផ្លូវ៣១៣បានបត់ឆ្វេងដៃលឿនពេកខ្វះកាប្រុងប្រយ័ត្នត្រូវបានរថយន្តព្រូលមួយគ្រឿមួយគ្រឿងពណ៏ស្កពាក់ស្លាកលេខភ្នំពេញ2AV-5792បើកបរដោយបុរសម្នាក់បញ្ច្រាស់ទិដដៅគ្នាពីលិចទៅកើតចាប់ហ្វ្រាំងមិនទាន់បុកបញ្ផិតផ្នែកខាងមុខពេញទំហឹងបណ្តាលឲ្យខាងម្ចាស់រថយន្តរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាម។ចំណែកបុរសជនជាតិចិនមិនមានរងរបួសនោះទេបានបើកទ្វារថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។រីឯរថយន្តទាំងពីគ្រឿងរងការខូចខាតផ្នែកខាងមុចយ៉ាងដំណំដូចគ្នា។ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីគ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *