ជិះម៉ូតូលឿនពេកជ្រុលចង្កូតទៅបុករថយន្តត្រង់ចំណុចផ្លូវបែកបួនរងរបួសធ្ងន់

ភ្នំពេញ៖ យុវជនម្មាក់ជិះម៉ូតូមួយគ្រឿងលឿនពេកដល់ចំណុចផ្លូវបែកជាបួនចាប់ហ្វ្រាំងមិនទាន់ជ្រុលរថយន្តមួយគ្រឿងពេញទំហឹងបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់។

ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង៨-៣០នាទីយប់ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១ស្ថិតនៅចំណុចមុខសាលាសង្កាត់ផ្សារដេប៉ូ២ តាមបណ្តោយផ្លូវ២២១កែងនិងផ្លូវ១៣៨ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូMSXមួយគ្រឿងពណ៏សពាក់ស្លាកលេខភ្នំពេញ1GP-7282តាមបណ្តោយផ្លូវ១៣៨ទិសដៅពីកើតលិចក្នុងល្បឿនលឿនលុះមកដល់ផ្លូវបែកជាបួនកែងនិងផ្លូវ២២១ចាប់ហ្វ្រាំងមិនទាន់ជ្រុកចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាកព្រូសពណ៏ក្រហមពាក់ស្លាកលេខភ្នំពេញ2Z-5397បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២២១ទិសដៅពីជើងទៅត្បូវចំផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះក្លីនីកហុង ហាក់ដឹងយកទៅសង្គ្រោភ្លាមៗចំណែករថយន្តនិងម៉ូតូខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *