នារីរូបស្រស់ស្អាត​ម្នាក់​ស្រវឹងធ្លាក់ភ្នែកបើករថយន្តស៊េរីទំនើបបុកក្បាលចែកទ្រូងផ្លូវបាក់អស់២កង់

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ស្រវឹងស្រាជោគបើករថយន្តស៊រីទំនើបម៉ាកម៉ាស្តាមួយគ្រឿងជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់២កង់រថយន្តបង្កបែកកង់ខាងមុខខាងឆ្វេងទៅមុខលេងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១-៤០នាទីយប់ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅចំណុចក្បែក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។

តាមប្រភព​ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីរូបស្រស់ស្រវឹងស្រាម្នាក់បើកស៊េរីទំនើបម៉ាកម៉ាស្តាមួយគ្រឿងពណ៏កណ្តុរប្រម៉េះពាក់ស្លាកលេខភ្នំពេញ2AQ-7173ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពរញទំហឹងបណ្តាលបាក់២កង់ចំណែក១កង់ខ្ទាតទៅចំកណ្តាលផ្លូវចំណែករថយន្តបង្កមិនទាន់អស់ល្បើនបានជ្រុលទៅមុខប្រមាណជា៤០ម៉ែត្របែកកង់ខាងមុខខាងឆ្វេងទៅមុខលេងរួច។បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍រួចហើយសមត្ថកិច្ចដ្ឋានបានចុះមកដល់និងមិនបានឃាត់ម្ចាស់រថយន្តបង្កយកទៅវាស់ជាតិស្រវឹងនោះទេបែជាឲ្យម្ចាស់រថយន្តឡើងជិះម៉ូតូកង់បីឥណ្ឌាចេញកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើកាវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *