ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន៦នាក់ក្នុងនោះមានតារាចម្រៀង ថៃ នរៈពិទូ ម្នាក់ផង ត្រូវកម្លាំងនគរបាលខេត្តបាត់ដំបងធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១០ មករា ២០១៧ ស្ថិតនៅទីតាំងខារ៉ាអូខេមួយកន្លែងយីហោ «ដឺសោន ហ្វាមីលី The Sound Family KTV» ដោយរកឃើញថា ពួកគេបានប្រើប្រាស់រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះមានកូនប្រុស និងកូនប្រសាស្រីរបស់អ្នកស្រីដែរ ។
តារាសម្តែងនិងជាអតីតហ្វ្រេស៊ីលេខ១ លោកថៃ នរៈពិទូ បានបង្កើតរឿងដ៏ភ្ញាក់ផ្អើលថ្មីមួយទៀត រួមជាមួយប្រពន្ធរបស់ខ្លួន ក្រោយពីតារារូបនេះនិងបក្សពួកជាច្រើននាក់ ត្រូវបានមន្ត្រី នគរបាលខេត្តបាត់ដំបងចាប់ខ្លួន ព្រោះតែមានការពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន ។
ប្រតិបត្តិការនេះ ក្នុងបទល្មើសជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ដែលក្នុងនោះពិតជាមានតារាសម្តែង ថៃ នរៈពិទូ ពិតមែន ។
ជនទាំង៦នាក់នោះ រួមមាន ៖
១-ឈ្មោះហេង យូសុង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។
២-ឈ្មោះថៃ នរៈពិទូ អាយុ៣២ឆ្នាំ រស់នៅភូមិអូរប្ញស្សី២ ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ ។
៣-ឈ្មោះភា ប៊ុនហេង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។
៤-ឈ្មោះហាប់ សុវត្ថិ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្រុងបាត់ដំបង ។
៥-ឈ្មោះអោក រតនៈប៉ុណ្ណិកា ភេទស្រី អាយុ២៧ឆ្នាំ (ប្រពន្ធរបស់ថៃ នរៈពិទូ) រស់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
និង៦-ឈ្មោះហ៊ុន ម៉ាណេ ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ ដំបង។
បច្ចុប្បន្ននេះជនសង្ស័យទាំង៦នាក់កំពុងឃុំខ្លួនជាបណ្ដោះអាសន្ននូវស្នងការខេត្តបាត់ដំបងដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕សារ៉េត