ទុសេខ្សែភ្លើងឆេះព្រុយក្រណាត់ផ្អើលដល់កម្មកររោចក្ររត់ចេញមកក្រៅជាន់ជើងគ្នាទាំងយប់

ភ្នំពេញ៖ មានករណីអគ្គីភ័យមួយផ្ដើមចេញពីទុសេខ្សែភ្លើងក្នុងរោងចក្របោកគក់ឈ្មោះ (ចេង វៃ ហ្វា ឡន ឌ្រី ) នៅជាប់ផ្លូវលេខ២១៧ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់កម្មករកម្មការនីរត់ចេញពីរោងចក្រ ព្រមទាំងអាជ្ញាធរចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ កាលពីវេលាម៉ោង ០១:២៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ ។

តាមប្រភពពីអាជ្ញាធរមូលដ្ឋានដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុននិងមានករណីអគ្គីភ័យឆាបឆេះខាងលើនេះគឺ ដំបូងផ្ដើមចេញមកពីទុសេខ្សែភ្លើង រួចក៏ឆេះព្រុយក្រណាត់ក្នុងរោងចក្របោកគក់ឈ្មោះ (ចេង វៃ ហ្វា ឡន ឌ្រី ) តែម្ដង បណ្ដាលឲ្យរងការខូចខាតបន្តិចបន្ទួច តែក្នុងករណីនេះមិនបណ្តាលអោយខូចខាតដល់រោងចក្រ ឬ សំភារៈក្នុងរោងចក្រនោះឡើយ ។
+មូលហេតុ(ឆេះព្រុយក្រណាត់)ទុកចោលក្បែរបងរោងចក្រ។ដោយឡែករថយន្តពន្លត់អគ្គីភ័យមកជាច្រើនគ្រឿងក៏មិនបានបាញ់ពន្លត់ដែរ គឺខាងរោងចក្រយកបំពង់ពន្លត់អគ្គីភ័យមកបាញ់អស់ជាច្រើនបំពង់ទើបរលត់ទាំងស្រុង៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *