ម៉ូតូពីគ្រឿងជិះប៉ះដៃចង្កូតគ្នាដួលម្ខាងរត់ចោលម៉ូតូបាត់ម្ខាងទៀតរងរបួសបែកមាត់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូស្កុបពីមួយគ្រឿងទៅប៉ះដៃចង្កូតជាមួយម៉ូតូzoomer-xមួយគ្រឿងទៀតជិះដោយបុរសម្នាក់បណ្តាលឲ្យទៅនិងថ្នល់រួចរត់ចោលម៉ូតូបាត់ចំណែកម្ខាងទៀតរងរបួសបែកមាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨-២០នាទីយប់ថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ១៥៦ក្នុងសង្កាត់ទឹកល្អក់​ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹង​ថា​ មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូzoomerxមួយគ្រឿងពណ៏ក្រហមពាក់ស្លាកលេខភ្នំពេញ1GI-8913បើកទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើក៍មានម៉ូតូមួយគ្រឿងទៀតម៉ាកស្កុបពីពណ៏សលាយក្រហមពាក់ស្លាកលេខភ្នំពេញ1BH-7009ជិះដោយបុរសម្នាក់មកពីក្រោយស្របទិសដៅគ្នាបានប៉ះដៃចង្កូតគ្នាបណ្តាលឲ្យដួលអូសទៅនិងថ្នល់រួចម្ចាស់ម៉ូតូស្កុបពីមិនឈប់នៅស្រាយគ្នានោះទេបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់នៅតែខាងម្ចាស់ម៉ូតូzoomer-xរងរបួសបែកមាត់និងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នានៅពេលក្រោយ៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *