ផ្អើលមើល​ពស់ថ្លាន់​ញី-ឈ្មោល២ក្បាលធំៗនៅក្រោមស្ពានស្ទឹងមានជ័យ

ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ បាននាំគ្នាឈប់យានយន្តចោមរោមមើលពស់ថ្លាន់ញី​ឈ្មោលមួយគូ កំពុងលូនប្រឡែងគ្នាកាត់ទឹក​សម្អុយ​ក្រោមស្ពានស្ទើរស្ទះចរាចរណ៍។​ពេលនោះកម្លាំង​អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យជាច្រើននាក់បាន​ចំណាយពេលជាច្រើនម៉ោង​ទើប​​ចាប់បានពស់ថ្លាន់ទាំងពីរក្បាល​នាវេលា​ម៉ោង១រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១១ មករា ឆ្នាំ២០១៧ ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ពស់ថ្លាន់​ទាំង២ក្បាល​នេះធំៗប៉ុនកំភួន​ជើង​ហើយក្រោយពីចាប់បានយកទៅថ្លឹងឃើញ​ពស់​ឈ្មោល​​មាន​ទម្ងន់១៨គីឡូក្រាម និងពស់​ញី​មាន​ទម្ងន់២១គីឡក្រាមព្រោះពស់ញី​កំពុង​ផើមនិងមាន​ប្រវែង​ប្រមាណ២ម៉ែត្រ​ដូចគ្នា ។

បច្ចុប្បន្ន ពស់ថ្លាន់​ញី-ឈ្មោលមួយគូ​នេះ ត្រូវបានអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ​យកមក​រក្សាទុក​នៅ​សាលាសង្កាត់​ រង់ចាំប្រគល់ជូនទៅ​អាជ្ញាធរ​អភិរក្ស​សត្វព្រៃ​​ភ្នំតាម៉ៅមកទទួល​យក​ទៅថែរក្សាតាមបច្ចេកទេសនៅសួនសត្វនោះ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *