កុងតឺន័រ​របស់​ផែស្ងួត«ហុង លី​ហួ»បុកម៉ូតូ ស្លាប់៣នាក់ រដូករណែល

កណ្តាល៖ ​គ្រោះថ្នាក់​ចរាចរណ៍មួយកើតឡើង រវាង​រថយន្ត​កុងតឺន័រ​របស់​ផែស្ងួត«ហុង លី​ហួ» ដែល​អ្នកបើក​ស្រវឹងស្រា​ខ្លាំង ក៏​ជ្រុល​បុក​ជាមួយ​ម៉ូតូ​MSXជិះ​គ្នា៣នាក់​ស្លាប់រដូករណែល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង​កាលពី​វេលា​ម៉ោង១១ និង៣០នាទី​យប់​ថ្ងៃទី១០ មករា ២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ២៤-២៥ ក្នុងភូមិ​ព្រៃ​ពពេល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។
អ្នកបើករថយន្ត​កុងតឺន័រ​ត្រូវ​ឃាត់ខ្លួន​បាន ឈ្មោះ​សួន វិចិត្រ អាយុ៤២ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូន​កែវ ឃុំ​សែន​ដី ឃុំ​សែន​ដី ស្រុង​គងពិសី ខេត្តកំពង់ស្ពឺ បើក​កុងតឺន័រ​ម៉ាក​ដិ​ឡាញ ពណ៌.ស ពាក់​ស្លាក​លេខ​កំពង់សោម 3A-1203 ។ រីឯ​អ្នកស្លាប់​ទាំង៣ ១-ឈ្មោះ​លី ណា​រ៉ុង អាយុ២៣ឆ្នាំ ២-ឈ្មោះ​តូ​រ៉ូ អាយុ២៣ឆ្នាំ និង៣-ឈ្មោះ​ខឿន រ៉ា អាយុ២៣ឆ្នាំ ទាំង៣នាក់​ជិះ​ម៉ូតូ​ម៉ាក MSX C125 ។

សាក្សីឲ្យដឹងថា មុនពេល​កើតហេតុ ភាគី​ទាំង២កំពុងធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា (រថយន្ត​ពី​កើ​តទៅ​លិច) ហើយ​ត្រូវ​អ្នកបើក​ស្រវឹងស្រា​ផង មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​បុក​ម៉ូតូ​ទាំង​កំរោល​ឡើង​ខ្ទាត​ហើយ​ខ្ទេច​មើល​ម៉ូតូ​លែង​យល់ ហើយ​អ្នកជិះ​ម៉ូតូ​ក៏ត្រូវ​ស្លាប់​ទាំង៣នាក់​តែម្តង ហើយ​រថយន្ត​កុងតឺន័រ​ក្រឡាប់ ទៅ​ប៉ះ​ជាមួយ​បង្គោល​ភ្លើង​ទៀតទើប ទៅមុខលែងរួច  ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *