ឲ្យរថយន្តទៅមិត្តភក្តិបើកជូនមិត្តភក្តិម្នាក់ទៀតមកផ្ទះជួបគ្រោះថ្នាក់ចរាចរណ៍បុករបាំងថ្មចែកទ្រូងផ្លូវរបសធ្ងន់ម្នាក់ស្រាលម្នាក់

ភ្នំពេញ៖ បន្ទាប់ពីបានជួបជុំផឹកសុីជាមួយគ្នារួចរាល់ហើយ  បុរសម្នាក់បានឲ្យរថយន្​តទៅមិត្តភក្តិបើក ជូនមិត្តភក្តិម្នាក់ទៀមកផ្ទះ   តែមិនទាន់ដល់ផងបានជួបគ្រោះចរាចរណ៍​បុករបាំងថ្មចែកទ្រូវផ្លូវពេញទំហឹង បណ្តាលវៀចអស់១កង់រថយន្តបង្កផ្ទប់ជាប់និងរបាំថ្មខ្ទេច ផ្នែកមុខទៅលេរួចចំណែកអ្នកបើក  រងរបួសធ្ងន់អ្នករួមដំណើររងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២-៤០នាទីយប់  ឈានចូលថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៨ស្ថិតចំណុចមុខអាកាសយានដ្ឋានអន្តរជាតិពោធិចិនតុង  តាម​បណ្តោយ​ផ្លូវសហពន្ធ័រស្សី​ ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។

តាមសម្តីបុរសម្នាក់ដែលអះអាងថាជាម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់មានគ្នា៣នាក់បានជួបជុំផឹសុីនៅហាងមួយកន្លែងបន្ទាប់ពីបានផឹសុីរួចរាល់ហើយរួបគាត់ជាម្ចាស់រថយន្តបានឲ្យរថយន្តមួយគ្រឿងម៉ាកលុចសុីសRX300ពណ៏សពាក់ស្លាកលេខភ្នំពេញ2AW-1680 ឲ្យទៅមិត្តភក្តិបើកដើម្បីដឹជូនមិត្តភក្តិម្នាក់ទៀតទៅផ្ទះទិសដៅពីលិចទៅកើតលុះបើកដល់ចំណុចកើតហេតុខាងលើមិនដល់ផ្ទះផងបានជួបគ្រោះថ្នាក់ចរាចរណ៍បុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរបាំងថ្មវៀចអស់១កង់រថយន្តផ្ទប់ជាប់និងខ្ទេចផ្នែកខាងមុខទៅលេងរួច។ចំណែកអ្នកបើករងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនមួយកន្លែងនៅក្បែកន្លែងកើតហេយុខាងលើចំណែកអ្នករួមដំណើរងបួសស្រាល។

ក្រោយកើតហេតុសមត្ដកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ​ធ្វើ​ការ​មកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *