រថយន្តកូរ៉ូឡាស៊េរីចាស់ បើកបុកក្បាលនាគចែកទ្រូងផ្លូវបាក់១កង់

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិង ប្អូនម្នាក់ទៀតបើករថយន្តមូយគ្រឿង​  ក្នងស្ថានភាពស្រវឹង​ស្រាក្នុងល្បឿនលឿន  បានជ្រុលចង្លូតទៅបុកក្បាលនាគចែកទ្រូងបាក់១កង់រថយន្​តដាច់កាឡេកង់​មុខខាងឆ្វេងទៅលែងរួច។

ហេតុការណ៍នេកើតឡើងនៅវេលាម៉ោង០០និង១០នាទីយប់រំលងអធ្រាតឈានចូល ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ចំនុចទល់មុខ​រោងចក្រសង្ក័សីក្នុងសង្កាត់ចាក់អង្រេែលើខណ្ឌមានជ័យ។

យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងប្អូនប្រុសម្នាក់បើករថយន្តកូរ៉ូឡាសេរីចាស់ពណ៌សពាក់ស្លាកលេខកណ្ដាល 2A-3221 បើកពីជើងទៅក្នុងបោះពួយយ៉ាងលឿនខណះមកដល់ចំនុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកក្បាលនាគចែកទ្រូវផ្លូវបាក់១កង់រថយន្តបង្ករព្យាយាមបើករត់ទាំងដាច់ក្រឡេបានប្រមាណ៥០ម៉ែត្ររថយន្តទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាក្រុងវាស់វែងយករថយន្តបង្ករទៅការិយាល័យចរាចរណ៍ជើងរងចាំដោះស្រាយនៅពេលក្រោយ៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *