ទំនេពេក! ចេញពីកន្លែងផឹកសុីដេញវាយគ្នា ពេញផ្លូវរបួសធ្ងន់ម្នាក់

ខេត្តកណ្តាល៖ ក្រុមក្មេងស្ទាវពីក្រុមបានផឹកសុី តុក្បែរគ្នា នៅក្នុងហាង អឹមដឺបេសហ្វូត ក្រោយសាលាសេរីភាពក្រុងតាខ្មៅ បន្ទាប់ពីផឹកសុីរួច ក្រុមទាំងពីបានទាស់ពាក្យសម្តី ឌឺដងគ្នា បានជិះម៉តូ បើកឡានចេញរៀងៗខ្លួន។បន្ទាប់មកក្រុមទាំងពីនោះបានជិះម៉ូតូ បើកឡាន ដេញវាយគ្នា និងគប់គ្នាតាមផ្លូវបណ្តាលអោយយុវជនម្នាក់រងរបួសបែកក្បាលហូរឈាមស្រោចខ្លួន បង្ករការភ្ញាក់ផ្អើលទាំងកណ្តាលយប់ រហូតដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ទាន់ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ កញ្ញា ២០១៨ វេលាម៉ោងប្រមាណជាង១១យប់ នៅចំណុចមុខសាខាលក់ម៉ូតូហុងដា ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ឃើញយុវជនទាំងពីក្រុមបានចូលផឹកសុី ស្តាប់ភ្លេងនៅក្នុងហាង អឹមដឺបេសហ្វូត អង្គុយតុជិតគ្នា ។ ស្រាប់តែមួយសន្ទុះក្រុមទាំងពីបាននិយាយឌឺដងគ្នាទៅវិញទៅមក រហូតដល់ទាស់ពាក្យសម្តីគ្នា។ លុះមួយសន្ទុះក្រុមទាំងពីបានអោយគេគិតលុយ រួចធ្វើដំណើរចេញមានជិះម៉ូតូ និងរថយន្ត ទាំងពីក្រុមជិត២០គ្រឿង បានជិះដេញវាយគ្នា និងគប់គ្នាប្រដាប់ដោយដាវ និងដុំថ្ម បណ្តាលអោយយុវជនម្នាក់រងរបួសបែកក្បាលឈាមហូរស្រោចខ្លួន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ បង្ករការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ។តែសំណាងល្អបានសមត្ថកិច្ចក្រុងតាខ្មៅចុះទៅកន្លែងកើតហេតុទាន់ពេលវេលាធ្វើអោយក្រុមទាំងបំបែកហ្វូងគ្នាជិះម៉ូតូ បើករថយន្តរត់គេចខ្លួនបាត់អស់ទៅ។

មជ្ឃដ្ឋានបានរិះគន់យ៉ាងខ្លាំងចំពោះទីតាំងកន្លែងផឹកសុីអឹមដឺបេសហ្វូត ក្រោយសាលាសេរីភាពក្រុងតាខ្មៅ តែងតែបង្កភាពអសន្តិសុខ ចាក់សម្លេងលឺៗ ពីព្រលប់ដល់កណ្តាលយប់ជ្រៅ  និងប្រមូលផ្តុំទៅដោយក្រុមក្មេងស្ទាវ ក្រុមសង្គមងងឹត ចូលផឹកសុីបង្ករឿង វាយគប់គ្នា និងធ្វើសកម្មភាពផ្សេងៗដែលក្រុមក្មេងស្ទាវទាំងអស់នោះចេញពីទីតាំងកន្លែងផឹកសុីនោះ។ មិនតែប៉ុណ្ណោះទីតាំងខាងលើមិនដែលឃើញអាជ្ញាធរមកធ្វើការណែនាំទេ ឬក៏​ម្ចាស់ទីតាំងខាងលើនោះមានតួនាទី និងខ្សែធំ ជាងអាជ្ញាធរមូលដ្ឋានឬ​យ៉ាងណា​.?៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *