រថយន្តហាយឡែនឌ័រស្លាកលេខនគរបាលបុកលុចសុីស៣៣០ពីក្រោយរត់ជាង១គីឡូម៉ែត្រទៅមុខលេងរួច

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តហាយឡែនឌ័រស្លាកលេខនគរបាលមួយគ្រឿងជ្រុលបុករថយន្តលុចសុីស៣៣០មួយគ្រឿង​ទៀត​ពីក្រោយរុញទៅបុកខឿនការាស់សាំងតូតាល់រួចរេចង្កូតទៅបុកខឿនថ្មសំចាក់សាំងហើយបើករត់បានប្រមាណជាង១គីឡូម៉ែត្របែកធុងទឹកហូប្រេងម៉ាសុីនពេញផ្លូវទៅមុខលេងរួច​ តែសំណាងល្អមិនបង្កឲ្យមាន​នរណា​រងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចការាស់សាំងតូតាល់ តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធីកែងនិងផ្លូវ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបើក​រថយន្ត​មួយគ្រឿងម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខនគរបាល2-5168​ធ្វើ​ដំណើរ​តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី​ក្នុង​ទិសដៅពីលិចទៅកើតលឿន។ លុះដល់ចំណុចកើតហេតុខាងលើកែងនិងផ្លូវ១០០៣ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកលុចសុីសRX-៣៣០ពណ៌​កណ្តុរ​ប្រមេះ​ពាក់ស្លាកលេខភ្នំពេញ2AR-0278បើកបរដោយបុរសជនជាតិចិនម្នាក់នៅខាងមុខស្របទិសដៅគ្នាបញ្ឆិត​ពី​ក្រោយ​ផ្នែក​ខាងស្តាំពេញទំហឹងបណ្តាលឲ្យរថយន្តលុចសុីសជ្រុលទៅបុកខឿនការាស់សាំងតូតាល់ខ្ទេចយ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ចំណែក​ឯ​រថយន្ត​បង្ក​រេចង្កូតមកខាងស្តាំជ្រុលទៅបុកខឿនថ្មសំរាប់ចាក់សាំង​ ហើយ​ព្យាយាម​បើក​រត់​គេច​មិនបានឈប់ដោះស្រាយគ្នានោះទេ​ ប៉ុន្តែ​សំណាង​អាក្រក់​បែកធុងទឹកនិងហូប្រេងម៉ាសុីនពេញផ្លូវដល់ចំណុចមុខការាស់សាំងPTTផ្លូវ៥៩៨ក្នុងសង្កាត់ទួសសង្កែ២ ខណ្ឌឬស្សីកែវទៅមុខលេងរួចជួននិងប្រជាពលរដ្ឋ​ជិះម៉ូតូដេញតាមពីក្រោយ​ក៏​ទុក​ប្រគល់​ជូន​កម្លាំង​នគរបាល​។

ក្រោយ​ពី​កើតហេតុ​ គេ​ឃើញ​នគរបាល​មូលដ្ឋានបានចុះមកដល់​ រួច​ទំនាក់ទំនង​ទៅ​នគរបាល​ជំនាញ​ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *