រថយន្តមិនស្គាល់ម៉ាកបើកបុកបុរសវ័យចំណាស់ម្នាក់ដើរឆ្លងផ្លូវស្លាប់​យយ៉ា​អាណោចអាធ័ម​

ភ្នំពេញ៖ បុរសម្នាក់វ័យចំណាស់បានស្លាប់យ៉ាងអាណោចអាធ័ម​ ខណៈ​ដែល​ធ្វើ​ដំណើរ​ឆ្លងផ្លូវម្ខាងទៅផ្លូវម្ខាងទៀតត្រូវរថយន្តមិនស្គាលម៉ាកបើកបុកពេញទំហឹងរួចរត់គេ​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​សាក​សព​នៅ​នឹង​​កន្លែង​។ ហេតុ​ការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រឈាចូលថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុង​ភូមិគល សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះអាត់ ផានភេទប្រុស អាុយុ៦០ឆ្នាំ​មុខរបរ​ជាងរថយន្ត មានស្រុកកំណើតភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង់ស្នួល ខេត្តកណ្តាល។

តាម​ប្រភព​ព័ត៌មាន​ពីកន្លែងហេតុបានឲ្យដឹងថា​ នៅ​មុនកើតគេឃើញជនរងគ្រោះ​ធ្វើ​ដំណើរ​ឆ្លងផ្លូវម្ខាងទៅម្ខាងទៀតក្នុងទិសដៅពីត្បូងទៅជើង​ ខណៈ​ដើរ​មកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបានបើកទិសដៅពីកើតទៅលិចបុកពេញទំហឹងបណ្តាលជនរងគ្រោះដេកស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធ័ម​ ចំណែកឯរថយន្តបង្កបានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​មូលដ្ឋានបានទំនាក់ទំនងទៅជំនាញចុះមកធ្វើកុសល្យវិច័យរួចប្រគល់ជនរងគ្រោះឲ្យទៅដាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *