ជិះម៉ូតូចេញពីផ្ទះសង្សារ​ត្រូវចោរ១ក្រុមវាយប្លន់យកម៉ូតូ​HONDA ០១៨ពីយុវជនម្នាក់បានសំរេចក្នុងខណ្ឌចំការមន

ភ្នំពេញ៖​ យុវជនម្នាក់ជិះម៉ូតូ​HONDA មួយគ្រឿង​ចេញពីផ្ទះសង្សារបំណងទៅបន្ទប់ជួលខ្លួនវិញ​ត្រូវជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមកវាយប្លន់យកម៉ូតូគេចខ្លួនបាត់ស្រមោលមិនខំខានដល់សមត្ថកិច្ចចំការមន។ហេតុការណ៍​នេះ​បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២​ខែកញ្ញា​ឆ្នាំ២០១៨​ នៅចំណុចមុខ​ហាង​ ម៉ាស្ទ័រ​ ស៊ុបគីស៊ុប​ ស្ថិត​តាមបណ្តោយផ្លូវលេខ៩៥​ កែងផ្លូវម៉ៅសេទុង​ ក្នុងសង្កាត់បឹកកេងកងទី៣​ ខណ្ឌចំការមន​រាជធានីភ្នំពេញ​។

​ ជនរងគ្រោះឈ្មោះ​ រុន​ រត្ននី​ ភេទប្រុសអាយុ២០​ ឆ្នាំ​ មុខរបរបុគ្គលិក​ហាង​ ម៉ាស្ទ័រស៊ុបគីស៊ុប​ ស្នាក់​នៅ​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ​ មាន​ស្រុក​កំណើត​​ភូមិថ្មីឃុំត្រពាំងតើកស្រុកអន្លុងវែងខេត្តឧត្ដមានជ័យ។ ជិះម៉ូតូម៉ាកហុងដា​ ឌ្រីមសង់ស៊េរីឆ្នាំ២០១៨​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខឧត្តមានជ័​យ​ 1D 3069។

​ តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះបានអោយដឹងថា​ មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូ​មួយគ្រឿង​ទើបនិងចេញពីបន្ទប់ជួលសង្សារដែលនៅក្បែរកន្លែងកើតហេតុ​បំណងទៅបន្ទប់ជួលខ្លួននៅម្តុំស្ទឹងមានជ័យ។
ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៥​ ក្នុងទិសដៅពីជើងទៅត្បូង​ ខណៈ​មកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមិនចាំស្លាកលេខមកពីក្រោយហើយជិះមកស្ទាក់ពីមុខរួចស្ទុះមកវាយរូបគាត់ធ្វើអោយគាត់ភ័យរត់ចោលម៉ូតូត្រូវជនសង្ស័យឃើញឱកាសល្អ​ក៏លើម៉ូតូ​គាត់​គេចខ្លួនដោយសុវត្តិភាព។

​ ក្រោយពេលកើតហេតុរយះពេលយ៉ាងយូនៅមិនទាន់ឃើញសមត្ថកិច្ចមូលដ្ឋាន​ណា​មកកន្លែងកើតហេតុនោះទេ​ទើបអ្នកសាព័ត៌មានដឹកជនរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹកកេងកងទី៣ដើម្បីដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចជួយស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញាតាមចាប់ក្រុមជនសង្ស័យទាំងនោះមក​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ទៅ​តាម​ច្បាប់​៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *