គេចពីរថយន្តក្រុង ចូលទៅចិញ្ចើមផ្លូវ រអិលភក់ដួលរងរបួសម្នាក់ឯង

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូប្រញ៉ាប់ចូលធ្វើការងារ ល្បឿនលឿន គេចពីរថយននតក្រុងខាងមុខ ចូលទៅផ្នែកខាងចិញ្ចើម ដក់ទឹកនិងភក់ បែជារអិលដួលបោកម្នាក់ឯង បណ្តាលឲ្យរងរបួស កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។

ជនរងគ្រោះឈ្មោះ លី គឹមដា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅក្បែរកន្លែងកើតហេតុ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិព្រៃមាន់ ឃុំព្រៃមាន់ ស្រុកពាមជរ ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលដល់ម៉ោងត្រូវចូលធ្វើការ ជិះម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FS-7516 ប្រញ៉ាប់ តាមផ្លូវ៣០ម៉ែត្រ ពីលិចទៅកើត ដល់ចំណុចខាងលើ គេចពីរថយន្តក្រុង នៅខាងមុខ ចូលទៅចិញ្ចើមផ្លូវ បេតុង ដែលមានដក់ទឹក និងភក់ បែជារអិលដួលបោកតែម្តង ។
ជនរងគ្រោះ ក្រោយកើតហេតុ ត្រូវបានប្រជាពលរដ្ឋជួយហៅរករថយន្តសង្រ្គោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ឲ្យជួយដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ចំណែកម៉ូតូ ក្រុមគ្រួសារ យកទៅជួសជុលដោយខ្លួនឯង ៕ ៩៨

Leave a Reply

Your email address will not be published. Required fields are marked *