រថយន្តកុងតឺន័របើកបុកម៉ូតូកិនបុរសម្នាក់បែកក្បាលស្លាប់យ៉ាងអាណោចអាធម៌

ភ្នំពេញ៖ បុរសម្នាក់បែកក្បាលនិងបត់ខ្លួនជាពីរ​ស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធម៌​ ខណៈ​ដែល​ជិះម៉ូតូមួយគ្រឿងនៅតាមដងផ្លូវត្រូវរថយន្តកុងតឺន័រមួយគ្រឿងបើករេចង្កូតមកបុកម៉ូតូនិងកិនពេញទំហឹងរួចបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ដ៍រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៧-៤០នាទីយប់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៨ ស្ថិតចំណុចបន្ទាយ ង៧០ តាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ៣ ខណ្ឋពោធិសែនជ័យ។

ជនរងគ្រោះមានឈ្មោះ ប្រាក់ បូរី ភេទប្រុស កើតឆ្នាំ១៩៨១មានស្រុកកំណើតភូមិព្រែកតាអុង១ ឃុំពាមឧកញ្ញាអុង ស្រុកល្វាឯម ខេត្តកណ្តាល។

តាមប្រភព​ព័ត៌មាន​ពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់រ៉េវ៉ូពណ៌​ខ្មៅពាក់ស្លាកលេខភ្នំពេញ1AI-9502​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ក្នុង​ទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបើកបញ្ច្រាស់ទិសដៅគ្នាពីជើងទៅត្បូងបានរេចង្កូតចូលទៅខាងម៉ូតូបុកពេញទំហឹងបណ្តាលជនរងគ្រោះបែកក្បាលបត់ខ្លួនជាពីរស្លាប់យ៉ាងអាណោចអាធម៌នៅនិងកន្លែងចំណែករថយន្តមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ​កម្លាំង​នគរបាល​មូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅ​នគរបាល​ជំនាញចុះមកវាស់វែងយកម៉ូតូទៅរក្សាទុករងចាំសាច់ញាត្តិយកឯកសារមកផ្ទៀតផ្ទាត់ដើម្បីយកត្រឡប់ទៅវិញ។ដោយឡែកសពជនរងគ្រោះបានប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *