តាកែវ ៖ មានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី១១ មករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិយុលចេក ឃុំជីខ្មា ខេត្តតាកែវ មានករណីរំលោភរួចសម្លាប់ស្ត្រីម្នាក់យ៉ាងព្រៃផ្សៃបំផុត ហើយជនសង្ស័យបានយកសាកសពនារីរងគ្រោះទៅចោលនៅកម្ពោធព្រៃរបោះវាលស្រែមិនឲ្យគេដឹងថែមទៀត ។
សាកសពនារីរងគ្រោះ នៅមិនទាន់មានអ្នកស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រន់តែដឹងថា នាងមានអាយុជាង៣០ឆ្នាំប៉ុណ្ណោះ ។
មកដល់ពេលនេះសមត្ថកិច្ចកំពុងដុតដៃដុតជើងតាមចាប់ជនសង្ស័យកំពុងគេចខ្លួន ដែលតាមការស្រាវជ្រាវរបស់សមត្ថកិច្ចអះអាងថា ជនសង្ស័យមិនទាន់ទៅនៅឆ្ងាយ នៅឡើយទេ ៕ សំបូរ
