នារីវ័យក្មេងម្នាក់បានធ្លាក់ពីលើអូរតែល​ ដឺ លីតហ៍ ហូថែល ស្វីតហ៍ ស្លាប់យ៉ាងអាណោចអធម៌ ដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយកើតឡើងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុខណៈ​ដែល​នារីវ័យក្មេងម្នាក់ជាជនជាតិចិនបានធ្លាក់ពីលើអូរតែល​ ដឺ លីតហ៍ ហូថែល ស្វីតហ៍ ស្លាប់យ៉ាងអាណោចអធម៌ កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សពនារីរងគ្រោះខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយរូបនាងជាជនជាតិចិន មានវ័យជាង២០ឆ្នាំ ស្លាប់ផ្គាប់មុខ ស្លៀកខោខ្លី ពាក់អាវដៃវែង ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល​ធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ ពួកគាត់មិនដឹងថានារីរងគ្រោះមានបញ្ហាអ្វីនោះទេ ដោយបានត្រឹមតែឃើញនារីរងគ្រោះធ្លាក់ពីលើអូរតែល​ ដែលមាន​កំពស់​ជាង១០ជាន់មកដល់ដីស្លាប់ភ្លាមៗតែម្ដង ដោយមិនដឹងថា ជាករណីឃាតកម្ម ឬក៏ករណីអត្តឃាតនោះ ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានយកខ្សែមកព័ទ្ធជុំវិញទីតាំងនោះកុំឲ្យបាត់ដាន ដែលពិបាកដល់សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ និង​កោសល្យវិច័យ​៕កុសល​

Leave a Reply

Your email address will not be published. Required fields are marked *