ប្រជាពលរដ្ឋភូមិព្រៃទា ផ្ទុះការតវ៉ា រឿងទំនាស់វិវាទដីធ្លី ជាមួយមូលដ្ឋានកងទ័ពការពរអាកាស

ភ្នំពេញៈ បងប្អូនប្រជាពលរដ្ឋ ចំនួន៣៥គ្រួសារ ផ្ទះការតវ៉ារឿងទំនាស់ដីធ្លី ទំហំ៤៣៧៥០ម៉ែត្រការ៉េ ដែលជាអតីត ដីមូលដ្ឋានកងទ័ពការពារអាកាស ហើយកន្លងមក ត្រូវបានក្រុមគ្រួសារ  កងទ័ពសរុបចំនួន១៤៥គ្រួសារ ស្នើសុំ មេបញ្ជការអង្គភាព និងស្នើសុំទៅ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី ដើម្បីកាត់ដីនៅជុំវិញអង្គភាព ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដែលជាគ្រួសារកងទ័ពក្រីក្រ ក៏ប៉ុន្តែ ក្រោយពីមេបញ្ជាការអង្គភាព ជួយស្នើសុំបានហើយ ដីសម្រាប់ចែក គ្រួសរយោធា តែចំពោះប្លង់កម្មសិទ្ធ មិនទាន់ត្រូវបានអជ្ញាធរ ចេញឲ្យនៅឡើយ ស្រាប់តែក្នុងរយៈពេលជាង១ខែកន្លងមកនេះ ដីទំហំ៤៣៧៥០ម៉ែត្រការ៉េ ត្រូវបាន ចេញស ជ ណ លុបចោលទៅវិញ តែបែជា សាងសង់នូវផ្ទះល្វែងបាត់ទៅហើយ ទើបពលរដ្ឋ ក្រុមគ្រួសារកងទ័ព មិនសុខចិត្ត ផ្ទុះការតវ៉ា ប្រមូលផ្តុំគ្នា នៅខាងមុខមូលដ្ឋានកងការពារអាកាស ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ ក្នុងវត្តមាន ប្រមូលផ្តុំតវ៉ា បានលើកឡើងថា បើដីទាំងនោះ ទុកជាសម្បត្តិអង្គភាព ក៏ពួកគាត់មិនខឹងសម្បារអ្វីដែរ តែនេះក្រោយពីមេបញ្ជាការអង្គភាព ស្នើរសុំបានហើយថានឹងសម្រាប់ចែកជូន គ្រួសារកងទ័ព យូរមកហើយ មិនទាន់បានចេញប័ណកម្មសិទ្ធជូនពលរដ្ឋផង បែជាមកដល់ពេលនេះ ទៅជាកាត់ ជាកង់ៗ ឡូតិ៍ សង់ជាផ្ទះល្វែងទៅវិញ ។
ទំនាស់វិវាទដីធ្លីដ៏រាំរ៉ៃខាងលើ ត្រូវបាន លោក ខឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិសែនជ័យ ចុះទៅសម្របសម្រួលជាបងប្អូនប្រជាពលរដ្ឋ ដើម្បីរក្សាភាពស្ងប់ស្ងាត់ រងចាំរកដំណោះស្រាយ ។

ពលរដ្ឋបានលើកឡើងថា ការទាមទារដី ចំណីរបស់អង្គភាព ក្នុងចំណោម១៤៥គ្រួសារ នៅខ្វះតែ៣៥គ្រួសារ ដែលមិនទាន់ដោះស្រាយចេញនៅឡើយ ។

តាម មន្រ្តីយោធា បម្រើការងារ នៅអង្គភាពខាងលើ បានឲ្យដឹងថា រឿងរ៉ាវខាងលើ កើតមានយូរហើយ ហើយមេបញ្ជាការ មូលដ្ឋាន ក៏ត្រូវបានផ្លាស់ប្តូរ ៣ជំនាន់មកហើយ ហើយលោកមេបញ្ជការអង្គភាពបច្ចុប្បន្ន លោកក៏មិនបានដឹងរឿងនេះដែរ ។

ទោះជាយ៉ាងណាក្តី អាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន ព្យាយាមសម្របសម្រួលជាមួយប្រជាពលរដ្ឋ ។

ជុំវិញកេណីតវ៉ាដីបន្ទាយខាងលើ អ្នកសារពត៌មានមិនអាចសុំករបំភ្លឺ ពីខងមេបញ្ជាការអង្គភាព មូលដ្ឋានកងការពរអាកាសបានឡើយ ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *