



ភ្នំពេញ៖ ក្លឹប មុិតណាយដែលជាក្លឹបមួយតែងតែបង្កជម្លោះជាមួយភ្ញៀវ ក៏ដូចជាភ្ញៀវៗចូលទៅកំសាន្តវាយតប់គ្នា ជារើយៗនឹងជាជំរកក្មេងទំនើងប្រមូលផ្តុំគ្នា បង្កអោយមានភាពអសន្តិសុខដល់មូលដ្ឋានជាក់ស្តែងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នៅចំណុចក្លឹប មុិតណាយ ស្ថិតនៅតាមផ្លូវវេងស្រេងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
ដោយមានយុវជនមួយក្រុមគ្នា៤នាក់បានចូលទៅផឹកស្រានិងកំសាន្ត រួចបង្កភាពរយ៉េរយ៉ៃ ដល់ភ្ញៀវដ៏ទៃក្នុងក្លឹប ក៏ត្រូវសន្តិសុខ វាយយ៉ាងចាស់ដៃបណ្ដាលអោយពួកគេរងរបួសពេញខ្លួនព្រមទាំងចាប់ឃាត់ខ្លួនពួកគេទៅក្រសួងមហាផ្ទៃ ដោយម្ចាស់ក្លឹបខាងលើជានគរបាលនៅក្រសួងមហាផ្ទៃមានបុណ្យសក្តិធំមួយរូបម្នាក់។ ហើយទោះបីជានគរបាលមូលដ្ឋានចុះទៅអន្តរាគមន៍យ៉ាងណាក្តី ក៏នៅតែម្ចាស់ក្លឹបរូបនេះមិនបានប្រគល់អោយយកទៅសួរនាំនៅប៉ុស្តិ៍ឡើយ នេះបើតាមការបង្ហើបប្រាប់ពីភ្ញៀវដែលចូលទៅកំសាន្តក្នុងក្លឹបនោះ។
ក្រោយមកទោះបីជាអ្នកសារព៌ត៌មានសុំការបំភ្លឺពីសន្តិសុខ ក៏ដូចជាម្ចាស់ក្លឹប តែមិនមានការសហការចំពោះរឿងមួយនេះដែរ។បន្ទាប់មកយុវជនទាំង៤នាក់ ត្រូវបានម្ចាស់ក្លឹបនាំទៅកាន់ក្រសួងមហាផ្ទៃ ចាត់ការតាមប្រព័ន្ធអ្វីក៏មិនដឹង តែបើជាធម្មតាត្រូវប្រគល់អោយនគរបាលមូលដ្ឋានជាអ្នកយកទៅសួរនាំនៅប៉ុស្តិ៍នោះឡើយ។
គួររំលឹកថាម្ចាស់ក្លឹបខាងលើនេះត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងចំពោះទង្វើដ៏អាក្រក់របស់ពួកគេ ជាពិសេសមើលងាយដល់អាជ្ញាធរមូលដ្ឋានថែមទៀតផង៕សារ៉េត