ឆក់​ទូរស័ព្ទ​បាន​ហើយ​ព្រះ​មិន​ជួយ​ដួល​ម៉ូតូ​ត្រូវ​កម្លាំង​នគរបាល​ចាប់​ឃាត់​ខ្លួន​

ភ្នំពេញៈ នៅថ្ងៃទី ១៤-០៩-២០១៨ វេលាម៉ោង ០១ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហឹង្សា ( ឆក់យកទូរសព្ទ័ដៃ) នៅចំណុចតាមបណ្តោយផ្លូវ១០១៩ ក្រុម៤ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ស្លៀកពាក់ស៊ីវិល ។
ជនសង្ស័យចំនួន០២នាក់រួមមាន ៖
១-ឈ្មោះ សុខ គន្ធា ភេទប្រុស អាយុ ២២ឆ្នាំ មុខបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) ។
២-ឈ្មោះ អ៊ុំ មករា ភេទប្រុស អាយុ ១៨ឆ្នាំ មុខបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ចំណែក​ឯ​ជនរងគ្រោះចំនួន០១នាក់ ឈ្មោះ យ៉ុង មុន្នី ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរមេការហាឃីងឌ្រាហ្គន ស្នាក់នៅផ្ទះគ្មាន លេខ ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារៈបន្សល់ទុក ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ គ្មានស្លាកលេខ (របស់ជនសង្ស័យ) និងទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាកសាំសុង​ចាស់ប្រគល់ឲ្យជនរងគ្រោះវិញ ។​

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបាន​អោយ​ដឹង​ថា​ មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូចេញពីធ្វើការ ក្នុងគោលបំណងមកផ្ទះ នៅសង្កាត់គោកឃ្លាង ពេលជនរងគ្រោះធ្វើដំណើរជិះម៉ូតូមកដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យ០២នាក់ ជិះម៉ូតូ០១គ្រឿងមកជិតជនរងគ្រោះ រួចជនសង្ស័យធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃចេញពីហោប៉ៅខោ របស់ជនរងគ្រោះបាន ហើយជិះម៉ូតូគេចខ្លួន បានចំងាយប្រហែល៣០ម៉ែត្រ ជនសង្ស័យបានជិះម៉ូតូរបស់ខ្លួនជ្រុលទៅបុកឃឿនចែកទ្រូងផ្លូវបណ្តាឲ្យដួលម៉ូតូនិងរងរបួស រួចជនរងគ្រោះស្រែកថាចោរៗ ភ្លាមនោះកម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង មកដល់ ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។បន្ទាប់​មក​ជន​គ្រោះបានដាក់ពាក្យ បណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងព្យាបាលនៅមនទីរពេទ្យលោកសង្ឃ​ និងហើយសមត្ថកិច្ចយើងកំពុងកសាងសុំណុំរឿងដើម្បីអនុវត្តនីតិវិធីច្បាប់៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *