ក្រុងព្រះសីហនុ៖ បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយចង ក ដោយប្រើ រីដូរបង្អួចជាមួយនិងកំរាលពូក នៅបន្ទប់ផ្ទះជួលដែលមានម្ចាស់ផ្ទះជួលឈ្មោះ បាន យុត ភេទ ប្រុស អាយុ៣៨ឆ្នាំ មានទីតាំង ស្ថិតនៅ ក្រុម៩ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ នាថ្ងៃត្រង់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ។
សាកសពខាងលើ ឈ្មោះ STEFAN ANDREA JONATHAN MAFFEI មុខរបរទេសចរ។
តាមការពិនិត្យធ្វើកោសល្យវិច័យ របស់កម្លាំងជំនាញ និង លោក វេជ្ជបណ្ឌិត លី សារ៉ាយ មន្ត្រីកោសល្យវិច្ច័យ នៃមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ បញ្ជាក់ថាសាកសព ស្លាប់ដោយអត្តឃាត ចងក តែមូលហេតុបែបណានោះមិនបានបញ្ជាក់ឲ្យដឹងឡើយ ៕ សំបូរ
