




ភ្នំពេញ៖ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យដឹកនាំកម្លាំងដោយលោកឃឹម ស៊ុនសូដា អភិបាលរងធ្វើការចុះបង្ក្រាបសង្វៀនប្រជល់មាន់មួយកន្លែងដែលមានទីតាំងនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១២ខែមករាឆ្នាំ២០១៧ និងដកហូតម៉ូតូជាច្រើនគ្រឿង មាន់៤ក្បាល ។
លោកឃឹមស៊ុន សូដា អភិបាលរងបានអោយដឹងថា ដោយសារតែមានការរាយការណ៍ពីប្រជាពលរដ្ឋដែកនៅក្បែរថាមានទីតាំងសង្វៀនជល់មាន់និងអាប៉ោងអ្នកលែងយ៉ាងច្រើនកោះកដូចបុណ្យកឋិននិងធ្វើអោយរំខានដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរទើបលោកចុះមកសើបអង្កេតដោយផ្ទាល់តែម្តង និងឃើញជាក់ស្តែងដូចប្រជាពលរដ្ឋបានរាយការណ៍មែនទើបថ្ងៃកើតហេតុលោកក៏បានដឹកនាំកម្លាំងដោយផ្ទាល់ចុះបង្ក្រាប់តែម្តង។
លោកបន្តថាក្នុងប្រត្តបត្តិការណ៍ខាលលើនេះកម្លាំងបញ្ជាការឯកភាពខណ្ឌបានដកហូតម៉ូតូជាច្រើនគ្រឿង និងមាន់ចំនួន៤ក្បាលរួមទាំងអាប៉ោងមួយឈុតផងដែរ។
គួបញ្ជាក់ថា ទីតាំងខាងលើនៅសប្តាហ៍មុនត្រូវបានមេភូមិថ្មគោលដឹកនាំកម្លាំងមកចុះបង្ក្រាបម្តងរួចមកហើយ។
ក្រោយពីការរឹបអូសម៉ូតូទាំងនោះត្រូវបានដឹកយកទៅសាលាខណ្ឌពោធិ៍សែនជ័យរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយនុងយកឯកសារដែលពាក់ព័ន្ធយកមកផ្ទៀងផ្ទាត់ទើបប្រគល់អោយវិញ៕សារ៉េត